ក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃ បង្ហាញបញ្ជីឈ្មោះកីឡាការិនីរបស់ខ្លួន ត្រៀមទៅចូលរួមប្រកួតពានរង្វាន់ធំកម្រិតពិភពលោក FIVB Volleyball World Grand Prix ដែលគ្រោងធ្វើឡើងនៅប្រទេសហូឡង់ នៅដើមខែកក្កដានេះ សម្រាប់សប្ដាហ៍ដំបូង នៃវគ្គជម្រុះ។

ការប្រកួតសប្ដាហ៍ដំបូងនេះ នឹងធ្វើឡើងនៅប្រទេសហូឡង់ ដោយចាប់ផ្ដើមពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ ខណៈការប្រកួតសប្ដាហ៍ទី២ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែដដែល នៅប្រទេសជប៉ុន និងសប្ដាហ៍ទី៣ ប្រកួតនៅថ្ងៃទី២១ រហូតដល់ថ្ងៃទី២៣ ខែកក្កដា នៅប្រទេសថៃ។

ជម្រើសជាតិបាល់ទះស្ត្រីថៃ នឹងស្ថិតនៅពូលទី១ ជាមួយប្រទេសចំនួន១១ផ្សេងទៀត ដែលមកពីទ្វីបអឺរ៉ុប, អាស៊ី និងអាមេរិកខាងជើង អាមេរិកខាងជើងខាងត្បូង។

ក្រុមកំពូលចំនួន៥ នឹងមានឱកាសឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ដែលធ្វើឡើងនៅប្រទេសចិន នៅខែសីហាខាងមុខនេះ។

ខាងក្រោមគឺជាសមាសភាពក្រុមទាំង១២:

កម្មវិធីប្រកួតរបស់ក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃ ក្នុងវគ្គសប្ដាហ៍ដំបូង:

សប្ដាហ៍ទី២:

សប្ដាហ៍ទី៣:

 

គួរបញ្ជាក់ថា ពានរង្វាន់ FIVB Volleyball World Grand Prix  ធ្វើឡើងជារៀងរាល់ឆ្នាំ ខណៈឆ្នាំនេះគឺជាឆ្នាំទី២៥ហើយដែលពានរង្វាន់មួយនេះបានដំណើរការ ខណៈក្រុមដែលជោគជ័យជាងគេគឺ ក្រុមបាល់ទះជម្រើសជាតិស្ត្រីប្រេស៊ីល ដោយធ្លាប់ឈ្នះរហូតដល់១១ដង ក្នុងចំណោម២៥លើក៕

 

រូបភាព: tahirath.co.th