កីឡាករ Shohei Matsunaga ដែលជាតួឯកមួយរូបផងដែរនៃក្លិប Persib Bandung ជាក្លិបនៅលីគកំពូលឥណ្ឌូនេស៊ី ហើយបានស្នាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ីរយៈពេលជាង៥ឆ្នាំ ធ្វើអោយកីឡាករជប៉ុនរូបនេះចង់ក្លាយជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។

Matsunaga ដែលមានសញ្ជាតិដើមជប៉ុន ក៏បាននិយាយផងដែរថា ខ្លួនបានស្នើសុំដើម្បីស្នើដំណើរការនៃការចូលសញ្ជាតិ។ គាត់ក៏បាននិយាយផងដែរថាគាត់បានស្រឡាញ់ឥណ្ឌូណេស៊ីរួចទៅហើយ។

បន្ថែមពីលើការរស់នៅឥណ្ឌូនេស៊ីអស់រយៈពេល៥ឆ្នាំ កីឡាករ Shohei Matsunaga ក៏ចេះនិយាយភាសាឥណ្ឌូណេស៊ីយ៉ាងស្ទាត់ជំនាញផងដែរ។

«កាលពីប៉ុន្មានសប្តាហ៍មុន ខ្ញុំបានស្នើសុំលិខិតជាមួយនឹងតម្រូវការដើម្បីក្លាយជាពលរដ្ឋឥណ្ឌូនេស៊ី។ ខ្ញុំត្រូវបានពិនិត្យសុខភាព អស់រយៈពេល៥ឆ្នាំនៅទីនេះ ដើម្បីក្លាយជាពលរដ្ឋឥណ្ឌូណេស៊ី»។ សម្ដីកីឡាករ Matsunaga។

«កូនប្រុសរបស់ខ្ញុំបានកើតនៅទីនេះ។ ខ្ញុំស្រលាញ់ឥណ្ឌូនេស៊ី ក្រុមគ្រួសារខ្ញុំមិនមែនជាបញ្ហាទេ»។ Matsunaga បន្ថែម។

អតីតកីឡាករនៃក្រុម Schalke 04 លីគកំពូលអាល្លឺម៉ងរូបនេះ ក៏មានគំនិតក្នុងការស្លៀកពាក់ឯកសណ្ឋានក្រុមជម្រើសជាតិឥណ្ឌូណេស៊ីផងដែរ។

កីឡាករឆ្នើមនៃក្លិប Persib Bandung ផងដែររូបនេះ ត្រូវបានដកស្រង់សម្តីតាមរយៈគេហទំព័រផ្លូវការរបស់ Persib ថា «សង្ឃឹមថាសម្រាប់បាល់ទាត់ឥណ្ឌូនេស៊ី [ខ្ញុំ] ចូលទៅក្នុងក្រុមជម្រើសជាតិ [ខ្ញុំ] ចង់យកឥណ្ឌូណេស៊ីទៅរកជោគជ័យបំផុត»។

 

គួរបញ្ជាក់ថា Shohei Matsunaga ជាកីឡាករសញ្ជាតិជប៉ុន មានវ័យ២៨ឆ្នាំ លេងក្នុងតួនាទីជាខ្សែប្រយុទ្ធ បានប្ដូរមកចូលរួមជាមួយ Persib Bandung នៅឆ្នាំ២០១៧ថ្មីៗនេះ៕

 

 

រូបភាព: simamaung & waktuku