ការប្រកួតព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាន ហៅកាត់ថា ( SEA Games ) ដែល​ម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ការប្រកួតជាផ្លូវការអស់ហើយ ជាលទ្ធផលម៉ាឡេស៊ី នៅតែជាក្រុមដែលធ្វើបានល្អជាងគេដោយឈ្នះមេដាយមាសរហូតដល់១៤៥ ដាច់ក្រុមលេខ២ថៃ ជាងពាក់កណ្ដាល

សរុបមេដាយនៅថ្ងៃចុងក្រោយ ម្ចាស់ផ្ទះម៉ាឡេស៊ី រកមេដាយមាសបានរហូតដល់១៤៥គ្រឿង ប្រាក់៩២ និងសំរឹទ្ធ៨៦ សរុប៣២៣មេដាយ តាមពីក្រោយដោយថៃ ឈរនៅលេខ២ ដោយរកបានមេដាយមាសបាន៧២គ្រឿង ប្រាក់៨៦ និងសំរឹទ្ធ៨៨ ខណៈវៀតណាម ឈរនៅលេខ៣ និងសិង្ហបុរី ឈរលេខ៤។

ព្រឹត្តិការណ៍នេះ អត្តពលិកដែលមកពីវ្រទេសទាំង១១សុទ្ធតែអាចរកបានមេដាទាំងអស់ ( មាស ប្រាក់ និងសំរឹទ្ធ)

មេដាយសរុបផ្លូវការ គិតត្រឹមថ្ងៃចុងក្រោយ:

គួរបញ្ជាក់ថា មេដាយចំនួន ១,៣៣៤ គ្រឿងរាប់បញ្ចូលទាំង មាស ប្រាក់ សំរឹទ្ធ ជាមួយនឹងប្រភេទកីឡាចំនួន៣៨ប្រភេទ ស្មើនឹង៤០៤កម្មវិធីប្រកួត។

ក្រោយចប់ការប្រកួតកីឡា SEA Games លើកទី២៩ ការប្រកួតលើកទី៣០ នឹងធ្វើឡើងនៅប្រទេសហ្វីលីពីន ពោលគឹនៅ២ឆ្នាំបន្ទាប់ទៀត ឆ្នាំ២០១៩៕

 

រូបភាព: kualalumpur2017