ក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃ  ស្ថិតនៅបាតតារាងនៃពានរង្វាន់ Montreux Volley Masters ដែលធ្វើឡើងនៅប្រទេសស្វីស កាលពីដើមខែមិថុនាកន្លងទៅ។

យោងតាមលទ្ធលនៃការចាប់ឆ្នោត ជម្រើសជាតិបាល់ទះស្ត្រីថៃ ស្ថិតនៅក្នុងពូល B ជាមួយ ប្រេស៊ីល, អាល្លឺម៉ង និងប៉ូឡូញ ។

ជាលទ្ធផលរបស់ក្រុមបាល់ទះជម្រើសជាតិថៃរួមមាន៖

លទ្ធផលនេះធ្វើអោយជម្រើសជាតិបាល់ទះថៃ ឈរនៅចំណាត់ថ្នាក់លេខ៤បាតតារាងនៃពូល B ដោយប្រកួត៣ដង ចាញ់ទាំង៣ប្រកួត ត្រូវឡើងទៅប្រកួតវគ្គជម្រើសយកលេខ៥នៅក្នុងពានរង្វាន់ ជាមួយ ហូឡង់ នឹងបន្តចាញ់ដោយលទ្ធផល ៣ សិតទល់នឹង ១ សិតដដែល និងទទួលបានចំនាត់ថ្នាក់លេខ ៧ ស្ទួនជាមួយ ស្វីស។

ដោយឡែកជើងឯកនៃពានរង្វាន់នេះគឺបានទៅលើ ក្រុមបាល់ទះជម្រើសជាតិស្ត្រីប្រេស៊ីល ក្រោយយកឈ្នះ ក្រុមបាល់ទះជម្រើសជាតិស្ត្រីអាល្លឺម៉ង ដោយលទ្ធផល ៣ សិតទល់នឹង ០ នៅក្នុងវគ្គផ្ដាច់ព្រ័ត៕

 

រូបភាព៖ Thailand Volleyball Association