ក្រុមបាល់បោះជម្រើសជាតិហ្វីលីពីន ដែលជាក្រុមនៅតំបន់អាស៊ានតែមួយគត់ដែលមានកៅអីចូលរួមប្រកួតពានរង្វាន់បាល់បោះប្រចាំទ្វីបអាស៊ី ( 2017 IBA Asia Championship ) បានឈរនៅកំពូលតារាងនៃពូល B មុនឡើងទៅវគ្គបន្ត។

ពានរង្វាន់នេះ ដែលបានចាប់ផ្ដើមប្រកួតពីថ្ងៃទី០៨ ខែសីហា ដោយមានប្រទេសចំនួន១៦ចូលរួមប្រកួត មកពីជុំវិញទ្វីបអាស៊ី ដែលលីបង់ទទួលធ្វើជាម្វាស់ផ្ទះក្នុងព្រឹត្តិការណ៍នេះ។

ជម្រើសជាតិហ្វីលីពីន ស្ថិតនៅពូល B នៃពានរង្វាន់នេះ ជាមួយក្រុមបាល់បោះជម្រើសជាតិចិន, កាតា និងអ៊ីរ៉ាក់ ខណៈ ៣ ប្រកួតជម្រើសជាតិហ្វីលីពីន ប្រកួតឈ្នះទាំង៣ប្រកួត។

លទ្ធផលរបស់ ជម្រើសជាតិហ្វីលីពីន:

តារាងចំណាត់ថ្នាក់របស់ ក្រុមបាល់បោះជម្រើសជាតិហ្វីលីពីន:

ដូច្នេះ ក្រុមបាល់បោះជម្រើសជាតិហ្វីលីពីន នឹងត្រូវឡើងទៅចាំវគ្គ៨ក្រុមចុងក្រោយ ចាំពីការឈ្នះរវាង ជប៉ុន ជាមួយ កូរ៉េខាងត្បូង ខណៈការប្រកួតគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៦ ខែសីហា ខាងមុខនេះ៕

 

ចូលអាន: ស្តេចបាល់បោះប្រចាំតំបន់ ហ្វីលីពីន ជាក្រុមអាស៊ានតែមួយគត់ចូលរួមពានរង្វាន់បាល់បោះប្រចាំទ្វីបអាស៊ី ដែលចាប់ផ្ដើមនៅថ្ងៃនេះ

 

រូបភាព: fiba.com