ក្រុមបាល់បោះជម្រើសជាតិហ្វីលីពីន គឺជាក្រុមមកពីតំបន់អាស៊ានតែមួយគត់ដែលមានកៅអីចូលរួមប្រកួតពានរង្វាន់បាល់បោះប្រចាំទ្វីបអាស៊ី ( 2017 IBA Asia Championship ) ដែលលីបង់ទទួលធ្វើជាម្វាស់ផ្ទះក្នុងព្រឹត្តិការណ៍នេះ។
ពានរង្វាន់នេះ នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី២០ ខែសីហា ដោយមានប្រទេសចំនួន១៦ចូលរួមប្រកួត មកពីជុំវិញទ្វីបអាស៊ី នាកីឡដ្ឋាន The Nouhad Nawfal Stadium។
សមាសភាពក្រុមទាំង១៦ដែលចូលរួមព្រឹត្តិការណ៍នេះ:
ជម្រើសជាតិហ្វីលីពីន ស្ថិតនៅពូល B នៃពានរង្វាន់នេះ ជាមួយម្ចាស់ជើងឯក និងជាគូប្រជែងកាលពីឆ្នាំចាស់ ក្រុមបាល់បោះជម្រើសជាតិចិន, កាតា និងអ៊ីរ៉ាក់ ខណៈប្រកួតដំបូងគ្រោងធ្វើឡើងនៅថ្ងៃស្អែកនេះ។
កម្មវិធីប្រកួតទាំងស្រុងនៅក្នុងវគ្គជម្រុះក្នុងពូលរបស់ ជម្រើសជាតិហ្វីលីពីន:
នៅចាំបានថា កាលពីឆ្នាំ២០១៥កន្លងទៅ ក្រុមស្តេចបាល់បោះប្រចាំតំបន់អាស៊ានមួយនេះ បានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ដែលខ្លួនកំពុងត្រៀមប្រកួត ប៉ុន្តែបានត្រឹមជើងឯករង ក្រោយចាញ់អធិរាជបាល់បោះប្រចាំទ្វីបអាស៊ី ( ជម្រើសជាតិបាល់បោះចិន ) ដោយលទ្ធល ៧៨ទល់នឹង៦៧។
យ៉ាងណាមិញ ក្រុមបាល់បោះជម្រើសជាតិហ្វីលីពីន ធ្លាប់ឈ្នះជើងឯកពានរង្វាន់ប្រចាំទ្វីបអាស៊ីនេះចំនួន ៥ដងផងដែរចាប់តាំងពីពានរង្វាន់ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦០មក តាមពីក្រោយក្រុមបាល់បោះជម្រើសជាតិចិន ដែលធ្លាប់ឈ្នះរហូតដល់១៦ដង ច្រើនជាងគេទ្វេរដងនៅទូទាំងទ្វីបអាស៊ី៕
រូបភាព: fiba.com