លីគកំពូលថៃ​ចាប់ពីរដូវកាល២០១៩ ទៅនឹងនៅសល់តែ១៦ក្រុមចូលរួមប្រកួតប្រជែង នេះបើយោងតាមគោលការណ៍ថ្មីរបស់សហព័ន្ធកីឡាបាល់ទាត់ថៃ។

មុននឹងឈានមកនៅសល់ត្រឹម១៦ក្រុម នៅរដូវកាល២០១៨ ខាងមុខនេះលីគកំពូលថៃនឹងត្រូវកាត់ចោលក្រុមរហូតដល់ទៅ៥ ដូច្នេះសម្រាប់រដូវកាល២០១៨ ក្រុមចំនួន៥ នឹងត្រូវកាត់ចោល ប៉ុន្តែក្រុមចំនួន២ នឹងត្រូវឡើងមកលីគកំពូលបូករួមជាមួយ ក្រុមចំនួន១៤ ទៀត និងចាប់ផ្ដើមប្រកួតជាមួយក្រុមចំនួន១៦ ចាប់ពីរដូវកាល២០១៩ តទៅ។

យ៉ាងណាមិញសម្រាប់រដូវកាល២០១៧ នេះគឺនឹងត្រូវកាត់ចោលក្រុមចំនួន៣ ជាធម្មតាសិន៕

 

ប្រភព៖ Thai League

រូបភាព៖ Goal.com