ក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃ បានបន្តឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ស្របពេលវៀតណាមទទួលបានចំណាត់ថ្នាក់លេខ៥ និងស្ត្រីហ្វីលីពីន បានត្រឹមចំណាត់ថ្នាក់លេខ៨ ក្នុងពានរង្វាន់បាល់ទះស្រ្តីទ្វីបអាស៊ី  ( Asian Women’s Volleyball Championship 2017 )។

ក្រុមបាល់ទះជម្រើសជាតិស្រ្តីថៃ បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ក្រោយយកឈ្នះ កូរ៉េខាងត្បូងដោយលទ្ធផល ៣សិតទល់០ កាលពីម្សិលមិញ។ រីឯវៀតណាម ទទួលចំណាត់ថ្នាក់លេខ៥ ក្រោយឈ្នះនៅក្នុងវគ្គដណ្ដើមយកចំណាត់ថ្នាក់ចន្លោះពីលេខ ៥ដល់លេខ៨ ពោលគឺឈ្នះ កាហ្សាស្ថាន និងបន្តឈ្នះចិនតៃប៊ិ នៅព្រឹកមិញផងដែរ។ ដោយឡែកម្ចាស់ផ្ទះហ្វីលីពីន បានត្រឹមចំណាត់ថ្នាក់លេខ៨ ក្រោយចាញ់ចិនតៃប៊ិ កាលពីម្សិលមិញ។

លទ្ធផលប្រកួតដណ្ដើមយកចំណាត់ថ្នាក់ចន្លោះពីលេខ ៥ដល់លេខ៨:

លទ្ធផលប្រកួតដណ្ដើមយកចំណាត់ថ្នាក់ចន្លោះពីលេខ ៥ដល់លេខ៨:

ងាកមកការប្រកួតរបស់ ក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ថៃ យកឈ្នះ កូរ៉េខាងត្បូងដោយលទ្ធផល ៣សិតទល់០។

ខាងក្រោមជាលទ្ធផលរបស់ក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃ:

កម្មវិធីប្រកួតរបស់ក្រុមបាល់ទះជម្រើសជាតិស្ត្រីក្នុងវគ្គផ្ដាច់ព្រ័ត្រ:

 

រូបភាព: thairath