លោក Dollah Salleh គ្រូបង្វឹកក្លឹប Pahang FA បាននិយាយឲ្យថាចាន់ វឌ្ឍនាកាប្រឹងជួយក្រុមឲ្យបានខ្លាំងពេលដែលគាត់ចូលលេងខណៈដែលក្រុមនឹងត្រូវជួបក្រុមខ្លាំង JDT ក្នុងពាន Malaysia Cup វគ្គ៨ក្រុមចុងក្រោយ។
បន្ទាប់ពីស្មើគ្នាក្នុងជើងទីមួយដោយលទ្ធផលគ្មានគ្រាប់បាល់បញ្ចូលទី ក្រុមដំរីម៉ាឡាយូមួយនេះនឹងប្រឹងរកគ្រាប់បាល់ពេលជួបគ្នាជើងទី២ក្នុងកីឡដ្ឋាន Larkin Stadium នៅថ្ងៃសុក្រនេះដើម្បីឡើងតៅវគ្គបន្ត។
ខណៈដែលកីឡាកររបស់Pahang របួសច្រើននាក់មានដូចជា៖ Safuwan Baharudinរបួសសសៃពួរ Matthew Daviesនិងខ្សែប្រយុទ្ធ Francis Forkey Doe ត្រូវរបួសដែរនោះ លោកា Dollah ចង់ឲ្យនរណាម្នាក់ប្រឹងលេងដើម្បីយកជ័យជម្នះ។ ម្នាក់នោះគ្មាននរណាក្រៅពីវឌ្ឍនាកាដែលអាចធ្វើរឿងនេះបាន។
“ខ្ញុំរំពឹងលើគាត់ច្រើនណាស់ ប៉ុន្តែនេះគឺជាការលេងល្អបំផុតហើយដែលគាត់ផ្ដល់ឲ្យខ្ញុំ។ វាមិនអាក្រក់នោះទេ ប៉ុន្តែក្នុងនាមជាកីឡាករបរទេស គាត់គួរតែធ្វើឲ្យបានច្រើនជាងនេះ។ ខ្ញុំជឿលើគាត់ អាចរ៉ាប់រងបានច្រើនជាងនេះហើយខ្ញុំក៏ចង់ឃើញគាត់ធ្វើរឿងនេះដែរ”។
នេះជាលើកទី២ហើយដែលលោកDollah បាននិយាយឲ្យតារាបាល់ទាត់របស់កម្ពុជារូបនេះប្រឹងលេងឲ្យល្អជាងនេះខណៈដែលលើកទីមួយលោកធ្លាប់បាននិយាយថាវឌ្ឍនាកាមិនបានបង្ហាញទម្រង់លេងដល់កម្រិតដែលគាត់ធ្លាប់បានលេងពីមុននោះទេ៕