ពហុកីឡដ្ឋានជាតិ៖ នាព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុនឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ប្រតិភូក្រុមកីឡាបាល់បោះបុរស និងនារី យុវជនអាយុក្រោម១៨ឆ្នាំរបស់កម្ពុជា បានចេញដំណើរទៅចូលរួមប្រកួតកីឡាបាល់បោះមិត្តភាពអន្តរជាតិនៃបណ្ដាប្រទេសតាមដងទន្លេមេគង្គ នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ តាមជើងរថយន្តក្រុង។
ក្រុមកីឡាករដឹកនាំដោយលោក កៅ កាន់ណាលី ជាគ្រូបង្វឹកជម្រើសជាតិ និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់បោះកម្ពុជា ហើយការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០១៨៕