រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា លោក Imam Nahrawi មានសុទិដ្ឋិនិយមថា គណៈកម្មាធិការប៉ារ៉ាឡាំពិកជាតិឥណ្ឌូណេស៊ី ( NPC ) អាចឈ្នះមេដាយមាសទាំងអស់នៅក្នុងការប្រកួតកីឡាជនពិការអាស៊ានឆ្នាំ ២០១៧ ( Asean Para Games ) នៅម៉ាឡេស៊ី នាថ្ងៃទី ១៧ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះ។
«ខ្ញុំប្រាកដណាស់ថាក្រុមជម្រើសជាតិឥណ្ឌូណេស៊ី អាចជាគ្រងជើងឯករួមនៅក្នុងព្រឹត្តិការណ៍អាស៊ាន Para Games ឆ្នាំ២០១៧ នៅក្នុងប្រទេសម៉ាឡេស៊ី នេះជាមួយនឹងគោលដៅនៃមេដាយមាសចំនួន ១០៧គ្រឿង»។ រដ្ឋមន្ត្រីដដែលបន្ថែម។
អត្តពលិកត្រូវបានគេរំពឹងថានឹងនាំយកនូវអ្វីដែលល្អបំផុត គឺការលេងដោយឆន្ទះកីឡា និងយុត្តិធម៌, មានភាពស្មោះត្រង់ និងបន្ទាបខ្លួនក្នុងការឈ្នះមេដាយ។ មូលដ្ឋានគ្រឹះនៃកីឡានេះគឺជាការប្រកួតកីឡា ដូច្នេះម្ចាស់ជើងឯកដែលទទួលបានមេដាយមាស គឺមិនមែនបានមកពីការក្លែងបន្លំ។
លោក Imam Nahrawi ក៏បានស្នើដល់គ្រូបង្វឹក និងមន្រ្តីដែលអមដំណើរអត្តពលិកដើម្បីគាំទ្រពួកគេអោយបានពេញទំហឹង ដូច្នេះគ្មានអត្តពលិកណាមួយមានអារម្មណ៍មិនល្អអំពីកំហុសរបស់ពួកគេ។
គួររំលឹកថា ការប្រកួតកីឡាជនពិការអាស៊ានឆ្នាំ ២០១៧ ( Asean Para Games ) គ្រោងនឹងធ្វើឡើងពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៧ ជាមួយកីឡាចំនួន១៦ប្រភេទ ស្មើនឹងមេដាយមាសសរុបចំនួន២៦៨គ្រឿង ធ្វើឡើនៅប្រទេសម៉ាឡេស៊ីដដែល ពោលគឺបន្ទាប់ព្រឹត្តិការណ៍កីឡា SEA Games លើកទី២៩៕
រូបភាព: solopos & antaranews