កីឡាការនីសញ្ជាតិម៉ាឡេស៊ី ២រូប បានបង្កើប្រវត្តិសាស្ត្រថ្មីនៅលើទឹកដីសហរដ្ឋអាមេរិក តាមរយះប្រភេទកីឡាបោះប៊ូលីង ក្នុងព្រឹត្តិការណ៍  Professional Women’s Bowling Tour (PWBA)។

កីឡាការនីទាំងពីររូបនេះរួមមាន កីឡាការនី Siti Safiyah Amirah Abdul Rahman និងកីឡាការនី Sin Li Jane បានចារឈ្មោះរបស់ខ្លួននៅលើទឹកដីនៃសហរដ្ឋអាមេរិក និងឈ្នះទឹកប្រាក់ម្នាក់ ១៥,០០០ ដូល្លា។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍  Professional Women’s Bowling Tour (PWBA) បានបង្កើឡើងតាំងពីឆ្នាំ១៩៦០ ប៉ុន្តែឈប់ដំណើរការនៅឆ្នាំ២០០៣ និងទើបតែចាប់ផ្ដើមឡើងវិញនៅឆ្នាំ២០១៥៕

 

រូបភាព: thestar