ក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃ បានត្រឹមចំណាត់ថ្នាក់លេខ១០ ប្រចាំពិភពលោកនៅក្នុងការប្រកួតពានរង្វាន់ធំកម្រិតពិភពលោក FIVB Volleyball World Grand Prix ក្រោយបញ្ចប់ការប្រកួតជម្រុះ៣សប្ដាហ៍រួចមក។

ក្នុងការប្រកួតសប្ដាហ៍ចុងក្រោយ ធ្វើឡើងនៅប្រទេសថៃ ដោយចាប់ផ្ដើមពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃ ប្រកួត៣ដង ឈ្នះ២ដង និងចាញ់ម្ដង ពោលគឺចាញ់ ក្រុមបាល់ទះជម្រើសជាតិស្ត្រីសាធារណរដ្ឋ​ដូ​មីនី​កែន ប៉ុន្តែឈ្នះក្រុមបាល់ទះជម្រើសជាតិស្ត្រីតួរគី និងចាញ់ក្រុមបាល់ទះជម្រើសជាតិស្ត្រីអ៊ីតាលី។

លទ្ធផលសរុបសម្រាប់ក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃ:

ទទួលជ័យជម្នះម្ដង ក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃ នៅតែបន្តឈរនៅចំណាត់ថ្នាក់លេខ១០ ដដែលក្នុងចំណោម ១២ក្រុមនៅក្នុងពូលទី១ ដោយមាន៤ពិន្ទុក្នុងដៃ។

តារាងចំណាត់ថ្នាក់សរុប:

ចំណាត់ថ្នាក់រួមនៅក្នុងព្រឹត្តិការណ៍:

គួរបញ្ជាក់ថាក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃ ជាក្រុមតែមួយគត់ដែលមកពីតំបន់អាស៊ាន ចូលរួមប្រកួតក្នុងពានរង្វាន់ FIVB Volleyball World Grand Prix ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ខណៈឆ្នាំនេះគឺជាឆ្នាំទី២៥ហើយដែលពានរង្វាន់មួយនេះបានដំណើរការ ខណៈក្រុមដែលជោគជ័យជាងគេគឺ ក្រុមបាល់ទះជម្រើសជាតិស្ត្រីប្រេស៊ីល ដោយធ្លាប់ឈ្នះរហូតដល់១១ដង ក្នុងចំណោម២៥លើក៕

 

រូបភាព: thairath