ក្រុមបាល់ទាត់ក្នុងសាលចំនួន ២ ក្រុមនៃតំបន់អាស៊ាន ពោលគឺក្រុមរបស់ថៃ បានដឹកដៃ ក្រុមរបស់វៀតណាម ឡើងវគ្គ៤ក្រុមចុងក្រោយនៃពានរង្វាន់ 2017 AFC Futsal Club Championship ដែលធ្វើឡើងនៅប្រទេសវៀតណាម។

ក្រុមបាល់ទាត់ក្នុងសាលចំនួន ២ ក្រុមនៃតំបន់អាស៊ាននោះគឺ ក្រុមម្ចាស់ផ្ទះវៀតណាម (Thai Son Nam) និង ក្រុមមកពីថៃ (Chonburi Blue Wave) ខណៈក្រុមទាំង២នឹងត្រូវជួបគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីបានយកឈ្នះគូប្រកួតរៀងៗខ្លួននៅវគ្គ៨ក្រុមចុងក្រោយ។

ម្ចាស់ផ្ទះវៀតណាម (Thai Son Nam) មុននឹងបានឡើងមកវគ្គនេះគឺបានយកឈ្នះ ក្រុម Naft Al-Wasat របស់អ៊ីរ៉ាក់ ដោយលទ្ធផល ៤ទល់០ ស្របពេលដែល (Chonburi Blue Wave) យកឈ្នះ Shriker Osaka របស់ជប៉ុន ដោយលទ្ធផល ៤ទល់២។

ក្រុមទាំងពីរនឹងត្រូវជួបគ្នានៅរសៀលថ្ងៃទី២៨ ខែកក្កដា នេះ​ដើម្បីរកក្រុមដែលឈ្នះឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ពីការឈ្នះរវាង ក្រុម Al Rayyan របស់កាតា ជាមួយ Giti Pasand Isfahan របស់អ៊ីរ៉ង៕

 

រូបភាព: Thairath