កាលពីល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ ម្សិលមិញនេះ មានការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិចំនួន២គូ ដែលជាប្រទេសរួមតំបន់ជាមួយគ្នា និងឆ្លងទ្វីបផងដែរ។

ការប្រកួតទាំង២គូនេះរួមមាន ក្រុមបាល់ទាត់ជម្រើសជាតិថៃ ប្រកួត ជាមួយក្រុមបាល់ទាត់ជម្រើសជាតិកេនយ៉ា ជាការប្រកួតរវាងឈុតធំដូចគ្នា និងមួយគូទៀតឈុតយុវជនអាយុក្រោម១៩ឆ្នាំ ជាការប្រកួតរវាង U-19 ឥណ្ឌូនេស៊ី ជាមួយ U-19 ថៃ។

លទ្ធផលរួមមាន U-23 ថៃ បានចាញ់ U-23 ហ្សក់ដានី ដោយលទ្ធផល ០ទល់១ ស្របពេលដែល ជម្រើសជាតិថៃ បានឈ្នះ ជម្រើសជាតិកេនយ៉ា ដោយលទ្ធផល ១ទល់០ នៅលើទឹកដីរបស់ខ្លួនប្រទេសថៃ នាកីឡដ្ឋាន SCG Stadium និងចុងក្រោយ U-19 ឥណ្ឌូនេស៊ី បានឈ្នះ U-19 ថៃ ដោយលទ្ធផលដល់ទៅ ៣ទល់០។

ទស្សនាវីដេអូហាយឡាយ:
– វីដេអូហាយឡាយ ការប្រកួតរវាង ជម្រើសជាតិថៃ បានឈ្នះ ជម្រើសជាតិកេនយ៉ា:

– វីដេអូហាយឡាយ ការប្រកួតរវាង U-23 ថៃ បានចាញ់ U-23 ហ្សក់ដានី

– វីដេអូហាយឡាយ ការប្រកួតរវាង U-19 ឥណ្ឌូនេស៊ី បានឈ្នះ U-19 ថៃ:

 

រូបភាព: FA Thailand

វីដេអូ: Thairath TV