ការប្រកួតកីឡាសិស្សប្រចាំតំបន់អាស៊ាន ASEAN Schools Games លើកទី៩ ដែលបានប្រកួតកាលពីថ្ងៃទី១៤ ខែកក្កដា កន្លងទៅបានបញ្ចប់ការប្រកួតជាផ្លូវការហើយ ដោយអត្តពលិកមកពីប្រទេសថៃ ទទួលបានមេដាយច្រើនជាងគេ ក្នុងចំណោមប្រទេសទាំង១០ ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី។

ការប្រកួតដែលមានប្រទេសចំនួន១០ចូលរួមប្រកួត សុទ្ធសឹងតែជាសិស្ស ដែលមកពីប្រទេសនៅក្នុងតំបន់អាស៊ានរួមមាន ម្ចាស់ផ្ទះសិង្ហបុរី, ព្រុយណេ, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ,  ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី, មីយ៉ាន់ម៉ា, ថៃ និងវៀតណាម ជាមួយនឹងការប្រកួតលើ១០ប្រភេទកីឡា បញ្ចប់ទៅដោយយុវសិស្សមកពីប្រទេសថៃ ទទួលបានមេដាយច្រើនជាងគេ ពោលគឺរកបាន៨៧មេដាយ ក្នុងនោះរួមមាន មេដាយមាស២៩ ប្រាក់២៦ និងសំរឹទ្ធ៣២ ស្របពេលដែល ឥណ្ឌូនេស៊ី ទទួលបានចំណាត់ថ្នាក់លេខ២ ជាមួយនឹងមេដាយសរុប៩៧គ្រឿង ប៉ុន្តែទទួលបានមេដាមាសតិចជាងថៃ ពោលគឺមេដាយមាស២៥ ប្រាក់៣៣ និងសំរឹទ្ធ២៩ ខណៈម្ចាស់ផ្ទះសិង្ហបុរី ទទួលបានចំណាត់ថ្នាក់លេខ៣។

សរុបមេដាយទាំងអស់នៅក្នុងព្រឹត្តិការណ៍កីឡាសិស្សប្រចាំតំបន់អាស៊ាន:

គួរបញ្ចាក់ថាវិញ្ញាសារដែលត្រូវដាក់អោយប្រកួតនៅក្នុងព្រឹត្តិការណ៍នេះរួមមាន១០ប្រភេទកីឡា ស្មើនឹង១២០វិញ្ញាសារកីឡាដូចជា អត្តពលកម្ម, វាយសី, បាល់បោះ, កាយសម្ព័ន្ធ, វាយកូនបាល់, សីដក់, ហែលទឹក, វាយកូនឃ្លីលើតុ, ប៉ូលីង និងបាល់ទះ។

សូមរំលឹកថា កីឡាសិស្ស និស្សិតប្រចាំតំបន់អាស៊ាន ASEAN Schools Games ធ្វើឡើងរយៈពេល៩ឆ្នាំហើយ ដោយចាប់ផ្ដើមកាលពីឆ្នាំ២០០៩ ដោយអត្តពលិកជាសិស្សដែលជោគជ័យជាងគេគឺសិស្សមកពីប្រទេសថៃ៕

 

រូបភាព: en.netralnews.com