ប្រធាន​ក្រុម​ជម្រើស​ជាតិ​វៀតណាម Nguyen Van Quyet បាន​បដិសេធ​សំណើ​ក្លឹប​គីឡូ​ AFC Champions League របស់​ថៃ Muangthong United ​ទៅ​លេង​នៅ​ក្លឹប​លីក​កំពូល​ម៉ាឡេស៊ី​ Kedah FA វិញ។

ក្លឹប​ Hanoi FC បាន​បញ្ជាក់​ថា​កីឡាករ​វ័យ​២៧​ឆ្នាំ​នឹង​ផ្ទេរ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស ​ក្នុង​រដូវ​កាល​ជិត​មក​ដល់​ខាង​មុខ​។ នាយក​ប្រតិបត្តិ​ក្លឹប​ខាង​លើ​លោក Nguyen Quoc Hoi បាន​ទម្លាយ​ថា​ក្លឹប​បាន​ទទួល​សំណើ​ពី ​Muangthong United របស់​ថៃ​​ ហើយ​ក៏​បាន​ទទួល​សំបុត្រ​មួយ​ពី​ក្លឹប​ Kadah FA របស់​ម៉ាឡេស៊ី​ដែរ​ ដែល​ថា​ចង់​បាន​ Van Quet ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​។

សំណើ​របស់​ក្លឹប​ទាំង​ពីរ​ពិត​ជា​ល្អ​គ្រប់​គ្រាន់ ​ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​កីឡាករ​ពិភាក្សា​ជាមួយ​ភ្នាក់​ងារ​របស់​ខ្លួន។ ក្លឹប​ទើប​ទទួល​បាន​ជើ​ឯង​ពាន​ Toyota Mekong Club 2017 ថ្មី​ៗ​នេះ​ចង់​បាន​កីឡាករ​អាស៊ាន​មាន​គុណភាព​ខ្ពស់ ​ដើម្បី​ទៅ​បង្គ្រប់​កូតា​កីឡាករ​ តែ​យ៉ាង​ណា​ កីឡាករ​បាន​បដិសេធ​សំណើ​មួយ ​ហើយ​យក​សំណើ​មួយ​ទៀត។ រូប​គេ​បដិសេធ​សំណើ​របស់​ក្លឹប​ថៃ​ ហើយ​យល់​ព្រម​ទៅ​លេង​នៅ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ភាគខាងត្បូង​ប្រទេស​ម៉ាឡេស៊ី ​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​តារាង​លីក​កំពូល​ម៉ាឡេស៊ី​ ដោយ​សារ​ទទួល​បាន​ប្រាក់​ខែ​ច្រើន​ជាង​ក្លឹប​ថៃ។

មូល​ហេតុ​នេះ​ Maungthong United បង្ខំ​ចិត្ត​ស្វែង​រក​កីឡាករ​ថ្មី​នៅ​អាស៊ាន​ម្នាក់​ទៀត​ ដើម្បី​បំពេញ​កូតា​និង​ចន្លោះ​ដែល​នៅ​សល់៕