Ceres-Negro FC បាន​ប្រកាស​ជា​ផ្លូវការ​ថា​ បាន​យល់​ព្រម​ស៊ីញេ​កុង​ត្រា​យក​ខ្សែ​ប្រយុទ្ធ ​Mike Rigoberto Ott សម្រាប់​លេង​ក្នុង​ពាន​លីក​កំពូល​ហ្វីលីពីន​ដ៏​ដូច​ជា​ពាន​ AFC Cup 2018។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​នាំ​យក​បទ​ពិសោធន៍​យ៉ាង​ជោកជាំ​ បន្ទាប់​ពី​ធ្លាប់​លេង​នៅ​ក្លឹប​លីក​ទី​២​អាល្លឺម៉ង់ 1860 Munich និង​Nurmburg មុន​ពេល​ផ្ទេរ​មក​លេង​នៅ​ក្លឹប​ថៃ Angthong United កាល​ពី​ឆ្នាំ​​មុន។ កីឡាករ​ម្នាក់​នេះ​ បាន​ចូល​លេង​ឲ្យ​ជម្រើស​ជាតិ​ហ្វីលីពីន​ក្នុង​ឆ្នាំ ២០១៦​ហើយ​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង។​ ពិសេស​បាន​ការ​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​ក្រុម​ជម្រើស​ជាតិ​​យេម៉ែន​ក្នុង​ពាន​រង្វាន់​ AFC Asian Cup​វគ្គ​ជម្រុះ​ហើយ​រក្សា​កំណត់​ត្រា​ មិន​ដែល​ចាញ់​ក្នុង​ពាន​រង្វាន់​នេះ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រុម ​Ceres-Negro FC ស្ថិត​ក្នុង​ពូល​ F នៃ​ពាន​រង្វាន់ ​AFC Cup 2018​ដែល​មាន​ក្រុម​ដូច​ជា​៖ Home United របស់​សិង្ហបុរី​ Shan United របស់​មីយ៉ាន់ម៉ា​ និង​បឹង​កេត​អង្គរ​របស់​កម្ពុជា៕