នាល្ងាចថ្ងៃទី២៩ ខែសីហា ម្សិលមិញ នៅលើវិញ្ញាសារកីឡាបាល់ទាត់ នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ បានរកឃើញក្រុមម្ចាស់មេដាយមាសហើយ គឺបានទៅលើក្រុមការពារតំណែងមេដាយមាស ឆ្នាំចាស់ U-22 ថៃ ក្រោយយកឈ្នះ U-22 ម៉ាឡេស៊ី ដោយលទ្ធផល ០ទល់១ ទាំងសំណាង។

ការប្រកួតដែលស្ថិតក្រោមក្រសែភ្នែកទស្សនិកជនជាង ៨០,០០០ នាក់នាកីឡដ្ឋាន Shah Alam Stadium គ្រាប់បាល់តែ១គ្រាប់កើតឡើងនៅក្នុងវគ្គទី១ ពីខាងអ្នកចាំទីម៉ាឡេស៊ី ផ្ដល់ជាកាដូដ៏ពិសេសជូន ថៃ តាមរយៈការធ្វើអោយចូលទីខ្លួនឯង បន្ទាប់ពីមានការលើកចេញពីបាល់ជ្រុង នៅនាទី៣៩។

ទស្សនាវីដេអូហាយឡាយខាងក្រោម:

[youtube id=”-sQ7C5VPaNk”]

 

ដូច្នេះបានសេចក្ដីថា ការឈ្នះមេដាយមាសលើកនេះ ជាលើកទី១៦សម្រាប់ខ្លួនហើយ ចាប់តាំងពីព្រឹត្តិការណ៍ប្រព្រឹត្តិឡើងនៅឆ្នាំ១៩៥៦មក។

ដោយឡែក ក្រុមដែលទទួលបានចំនាត់ថ្នាកលេខ៣ គឺបានទៅលើ U-22 ឥណ្ឌូនេស៊ី បន្ទាប់ពីបានយកឈ្នះ U-22 មីយ៉ាន់ម៉ា ដោយទ្ធផល ៣ទល់១។

លទ្ធផលពីការប្រកួតពេញលេញ:

 

រូបភាព: FA Thailand