កីឡាការិនីវាយសីកំពូលប្រចាំប្រទេសថៃ Ratchanok Intanon បានឈ្នះជើងឯកក្នុងពានរង្វាន់ New Zealand Open ដែលជាពានកម្ដៅសាច់ដុំមុនចូលរួមប្រកួតពានរង្វាន់ពិភពលោក World Championshp ដែលគ្រោងចាប់ផ្ដើមនៅចុងខែសីហានេះ។

មុនក្លាយជាជើងឯកកីឡាការនី Ratchanok Intanon បានយកឈ្នះ កីឡាការិនីជប៉ុន aena Kawakami ដោយលទ្ធផល ២ សិតទល់ ១ ដោយសិតទី១ ឈ្នះ ២១-១៤ សិតទី២ ចាញ់ដោយលទ្ធផល ១៦-២១ និងសិតកាត់សេចក្ដីយកឈ្នះដោយលទ្ធផល ២១ ទល់នឹង ១៥ ដែលគ្រប់គ្រាន់នឹងអាចក្លាយជាជើងឯកនៅក្នុងព្រឹត្តិការណ៍នេះ។

ជ័យជម្នះនេះធ្វើអោយកីឡាការិនីថៃដែលឈរនៅលេខ៩ពិភពលោករូបនេះ ទទួលបានទឹកប្រាក់ចំនួន ១២០,០០០ ដូល្លារ។

អាចនិយាយបានថាជ័យជម្នះនេះគឺជារឿងដ៏ល្អសម្រាប់កីឡាការិនី Ratchanok Intanon ដើម្បីត្រៀមចូលរួមប្រកួតក្នុងពានរង្វាន់ពិភពលោក ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសស្កុតឡែន នាថ្ងៃទី២១ ខែសីហានេះ៕

 

រូបភាព: nationmultimedia