ការប្រកួតព្រឹត្តិការណ៍ប្រណាំងរថយន្ដ កម្រិត២ ( FIA Formula 2 Championship 2017 ) បានឈានដល់ដំណាក់កាលទី៩ហើយ ខណៈកីឡាករនៅក្នុងតំបន់អាស៊ានចំនួន៣រូប ស្មើនឹង៣ប្រទេសបានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ជាលទ្ធផលសញ្ជាតិឥណ្ឌូនេស៊ី ធ្វើបានយ៉ាងល្អនៅក្នុងដំណាក់កាលទី៩ បើធៀបទៅនឹងកីឡាករម៉ាឡេស៊ី និងថៃ។
កីឡាករទាំង៣រូបនោះរួមមាន កីឡាករ Alexander Albon មកពីថៃ, កីឡាករ Sean Gelael មកពីឥណ្ឌូនេស៊ី និងកីឡាករ Nabil Jeffri មកពីម៉ាឡេស៊ី ទាំង៣នាក់សុទ្ធសឹងតែជាកីឡាករតំណាងប្រទេសរៀងៗខ្លួន ចូលរួមប្រកួតព្រឹត្តិការណ៍ដែលមាន ប្រទេសចំនួន១៨មកពីជុំវិញពិភពលោកចូលរួម ធ្វើការប្រកួតចំនួន១១ដំណាក់កាល។
ជាលទ្ធផលការប្រកយតដែលធ្វើឡើងនៅប្រទេសអ៊ីតាលី ម្ចាស់ផ្ទះម៉ាឡេស៊ី ទទួលបានលេខ១ តាមពីក្រោយដោយកីឡាករប្រេស៊ីល លេខ២ និងលេខ៣បានទៅអ៊ីតាលីដូចគ្នា ស្របពេលដែលកីឡាករឥណ្ដូនេស៊ី Sean Gelael បានលេខ៦ កីឡាករថៃ Alexander Albon បានលេខ៨ និងNabil Jeffri មកពីម៉ាឡេស៊ី បានលេខ១៧។
ត្រឹមដំណាក់កាលទី៩នេះ កីឡាករមកពីប្រទេស ម៉ូណាកូ នៅតែបន្តឈរនៅលើគេ តាមពីក្រោយដោយកីឡាករចក្រភពអង់គ្លេស លេខ២ និងលេខ៣កីឡាករមកពីអ៊ីតាលី។ ដោយឡែកកីឡាករថៃ ធ្លាក់មកលេខ១០ ស្របពេលដែលកីឡាករ ឥណ្ឌូនេស៊ី កំពុងចុះមកនៅលេខ១៥ និងកីឡាករម៉ាឡេស៊ី ឈរនៅលេខ២៣ដដែល ក្នុងចំណោមកីឡាករ២៦នាក់។
តារាងចំណាត់ថ្នាក់សរុបគិតត្រឹមដំណាក់កាលទី៩:
គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ បានចាប់ផ្ដើមតាំងពីខែមេសា ខណៈគ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ខាងមុខនេះ លើទីលានប្រណាំងចំនួន១១៕
រូបភាព: motorsport