ក្លិបបាល់ទាត់ Buriram United កាន់តែកៀកទៅឈ្នះជើងឯកលីគកំពូលថៃ ហើយសម្រាប់រដូវកាល២០១៧នេះ បន្ទាប់ពីបន្តធ្វើបានយ៉ាងល្អនៅក្នុងសប្ដាហ៍ទី៣១នេះ ដោយត្រូវការតែ១ពិន្ទុទៀតប៉ុណ្ណោះ ក្នុងការប្រកួតចំនួន៣ប្រកួតដែលនៅសេសសល់។

ងាកមកមើលតារាងចំណាត់ថ្នាក់ Buriram United ប្រកួតបាន៣១ប្រកួត ឈ្នះ២៤ ស្មើ៥ និងចាញ់២ដង មាន៧៧ពិន្ទុក្នុងដៃ ស្របពេលដែលគូប្រជែងដ៏ធំ Muangthong ប្រកួត៣០ប្រកួត ឈ្នះ២០ ស្មើ៦ និងចាញ់៤ មាន៦៦ពិន្ទុ ដូច្នេះ Buriram មានពិន្ទុលើស Muangthong រហូតដល់១១ពិន្ទុ បើទោះបី Muangthong នៅសល់១ប្រកួតក្នុងដៃក៏ដោយ ខណៈការប្រកួតនៅសល់តែ៣ប្រកួតទៀតប៉ុណ្ណោះ។

តារាងចំណាត់ថ្នាក់ពេញលេញ គិតត្រឹមសប្ដាហ៍ទី៣១៖

ដូច្នេះការណ៍នេះ នាំអោយ Buriram United ត្រូវការត្រឹមតែ១ពិន្ទុប៉ុណ្ណោះ នាប្រកួតក្រោយនេះ នៅថ្ងៃទី០៨ ខែវិច្ឆិកា ដែលមានន័យថានឹងទទួលបាន ៧៨ពិន្ទុ គ្រប់គ្រាន់ដើម្បីឈ្នះជើងឯកភ្លាមៗក្រោយចប់ការប្រកួត បើទោះបីការប្រកួត ២ ប្រកួតចុងក្រោយ Buriram United ចាញ់ក៏ដោយ ក៏ Muangthong United នៅតែចាញ់ Buriram ប្រសិនបើពិន្ទុគឺស្មើគ្នា នោះម្ចាស់ជើងឯកនឹងត្រូវវិនិច្ឆ័យជាមុនតាមរូបមន្តជំនួបជួបគ្នារវាងក្រុមទាំង២ Head to Head។

គួររំលឹកថា ជើងទី១ Buriram បានឈ្នះ Muangthong ដោយលទ្ធផល ២ទល់០ ខណៈជើងទី២ ក្រុមទាំង២បានត្រឹមស្មើគ្នា ១ទល់១៕

 

រូបភាព៖ BURIRAM UNITED