ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ឈុតធំ បានធ្វើការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិ ជាមួយក្រុមបាល់ទាត់ជម្រើសជាតិស៊ីរី នាល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញ ដោយរងបរាជ័យ ១ទល់២ ក្នុង គ្រាដែលក្រុមខ្វះកីឡាករសំខាន់មួយចំនួនជាប់លេង SEA Games។

បរាជ័យដោយលទ្ធផល ១ទល់២ គឺនៅលើកីឡដ្ឋាន Hang Jebat Stadium នារដ្ឋ Melaka ដោយក្រុមភ្ញៀវបាននាំមុខមុន២គ្រាប់ តែម្ចាស់ផ្ទះអាចតាមបានពីក្រោយ១គ្រាប់មកវិញនៅចុងវគ្គទី២។

ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម:

[youtube id=”x6vJrhS4bJY”]

 

សូមរំលឹកថាការប្រកួតនេះសម្រាប់ក្រុមទាំង២អាចនិយាយបានថា ជាការប្រកួតត្រៀមពានរង្វាន់ AFC Asain Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយ ដែលនឹងធ្វើឡើងនៅដើមខែកញ្ញាខាងមុខនេះ ដោយម៉ាឡេស៊ី ត្រូវជួប កោះហុងកុង ស្របពេលដែលស៊ីរី យកការប្រកួតត្រៀមក្នុងពានរង្វាន់ជម្រុះបាល់ទាត់ពិភពលោក FIFA World Cup 2018 ជុំចុងក្រោយ ដោយនឹងត្រូវជួប ប្រទេសកាតា៕

 

រូបភាព៖ fam.org.my