ទឹកប្រាក់សរុបចំនួន ៦៧០.០០០ ដុល្លារ ត្រូវបានផ្តល់ដល់មេដាយមាសរបស់ប្រទេសសឹង្ហបូរី មកពីការប្រកួតកីឡា SEA Games ទីក្រុង Kuala Lumpur ក្រោមកម្មវិធីពានរង្វាន់ Multi-Million Dollar Award Programme (MAP) នៅសណ្ឋាគារ Orchard នៅយប់ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ម្សិលមិញ។

លទ្ធផលគួរឱ្យកត់សម្គាល់នេះបានបង្ហាញដោយក្រុមនៅប្រទេសសិង្ហបុរីកាលពីខែសីហា ដែលបានឃើញអត្តពលិកទទួលបានមេដាយសរុបចំនួន ១៨៨ មេដាយ (មាស៥៧ ប្រាក់៥៨ និងសំរិទ្ធ៧៣) ។

កីឡាករហែលទឹក Joseph Schooling និង Quah Zheng Wen គឺជាអ្នករកប្រាក់ចំណូលខ្ពស់ រួមជាមួយនឹងទឹកប្រាក់ ៣១,២៥០ដុល្លារ ដោយរកបានមេដាយមាស៣ម្នាក់ឯង និងមាស៣ លក្ខណៈជាក្រុម បែបនេះក្ដីកីឡាករទាំងពីរមិនបានចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់នោះទេព្រោះពួកគេនៅសហរដ្ឋអាមេរិក ដែលជាកន្លែងពួកគេហ្វឹកហាត់ និងសិក្សា នៅទីនោះ។

អត្តពលិកដែលរកចំណូលច្រើនទៀតរួមមានបងប្អូនស្រីពីរនាក់ ឈ្មោះ Ting Wen និង Jing Wen, អ្នកហែលទឹកផងដែរ (២៦,២៥០ ដុល្លារក្នុងមួយនាក់) និងកីឡាករិនីហែលទឹកមួយរូបទៀត Feng Tianwei (២០,៥០០ ដុល្លារ) ។

MAP គឺជាគម្រោងលើកទឹកចិត្តជាសាច់ប្រាក់ដោយក្រុមប្រឹក្សាអូឡាំពិកជាតិសិង្ហបុរី (SNOC) និងឧបត្ថម្ភដោយក្រុមហ៊ុនឯកជនមួយ។

អត្តពលិកអាចរកប្រាក់បាន ១០ម៉ឺនដុល្លារ សម្រាប់មេដាយមាសជាលក្ខណៈឯកត្តជន, ១៥,០០០ដុល្លារសំរាប់មេដាយមាសព្រឹត្តិការណ៍ជាក្រុម និង ៣០,០០០ដុល្លារ សម្រាប់មាសកីឡាជាក្រុម។

ប្រធាន SNOC លោក Tan Chuan-Jin បាននិយាយថា៖ «នៅពីក្រោយកំណត់ត្រាមេដាយ ពិន្ទុ និងអត្តពលិក គឺដោយសារការគាំទ្រនិងលើកទឹកចិត្តពីអ្នកគាំទ្រ និង មន្ត្រី»។

«អរគុណច្រើនចំពោះអ្នកទាំងអស់គ្នា … (និងផងដែរ) អ្នកគ្រប់គ្រង ក្រុមគ្រូបង្វឹក ដៃគូបណ្តុះបណ្តាល មន្រ្តី និងមន្រ្តីរដ្ឋបាល – ការងាររបស់អ្នកបានរួមចំណែកដល់ភាពជោគជ័យរបស់ក្រុម»។

លោក Tan បានប្រគល់ប័ណ្ណសរសើរដល់ម្ចាស់មេដាយ និងបានចូលរួមនៅលើឆាកក្នុងពិធីប្រគល់ពានរង្វាន់នេះដោយ លោក Grace Fu រដ្ឋមន្រ្តីក្រសួងវប្បធម៍សហគមន៍ និងយុវជន៕

 

 

រូបភាព: todayonline & straitstimes