កីឡាការិនីវាយសីម៉ាឡេស៊ី២រូប បានឈ្នះជើងឯកក្នុងពានរង្វាន់ New Zealand Open លើវិញ្ញាសារវាយគូនារី ស្របពេលវាយគូបុរស-នារី ឥណ្ឌូនេស៊ី ជាអ្នកឈ្នះ ក្នុងព្រឹត្តិការណ៍ដែលកីឡាការិនីថៃ១រូបឈ្នះជើងឯកលើវិញ្ញាសារឯកត្តជនកាលពីពេលថ្មីៗនេះជាមួយគ្នាផងដែរ។

កីឡាការិនីទាំង២រូបនេះ រួមមានកីឡាការិនី Vivian Hoo និងកីឡាការិនី Woon Khe Wei បានយកឈ្នះ កីឡាការិនីជប៉ុន Ayako Sakuramoto និងកីឡាការិនី Yukiko Takahata ដោយលទ្ធផល ២ សិតទល់ ១ ពោលគឺ ១៨-២១ ២១-១៦ និង ២១-១៦ ដោយប្រើរយៈពេល ១ម៉ោង និង ៣៨នាទី។

ជាការត្រៀមខ្លួនដ៏សម្រាប់កីឡាការិនីទាំង២រូបដើម្បីត្រៀម ប្រកួតក្នុងព្រឹត្តិការណ៍កីឡា SEA Games ដែលម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះផ្ទាល់ នាខែសីហានេះ។

ជាមួយគ្នានេះផងដែរ លើវិញ្ញាសារបុរស-នារី កីឡាករ និងកីឡាការិនីឥណ្ឌូនេស៊ី បានក្លាយជាជើងឯកពោលគឺ Ronald Ronald និង Annisa Saufika យកឈ្នះកីឡាករ និងកីឡាការិនីអូស្ត្រាលី Sawan Serasinghe និង Setyana Mapasa ដោយលទ្ធផល ២១-១៩, ២១-១៤៕

 

រូបភាព: thestar / badminton indonesia