បន្ទាប់ពីសិង្ហបុរី ប្រទេសម៉ាឡេស៊ី ក៏នឹងត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតប្រណាំងរថយន្ដកម្រិតពិភពលោក 2017 Formula One World Championship វិញម្ដង នៅក្នុងតំណាកកាលទី១៥។

ការប្រណាំងរថយន្ដកម្រិតពិភពលោកនេះ នៅក្នុងតំណាកកាលទី១៥នេះ នឹងធ្វើឡើងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧នេះ នៅលើទីលាន Sepang International Circuit ជាទីលានដែលមានចម្ងាយផ្លូវ ៥,៥៤៣ គីឡូម៉ែត្រ។

ការប្រកួតនៅក្នុងដំណាក់កាលទី១៤នេះ នឹងមានកីឡាករល្បីៗ មកពី១៥ប្រទេសជុំវិញពិភពលោកចូលរួមប្រកួត ស្មើនឹងចំនួន២១នាក់ មានកីឡាករ៣នាក់បោះបង់ការប្រកួត ខណៈក្រោយការប្រកួតនេះ គឺនៅសល់៥ដំណាក់កាលទៀតទើបបញ្ចប់។

យ៉ាងណាមិញបើក្រឡេកមកមើលពីចំណាត់ថ្នាក់វិញ កីឡាករ Lewis Hamilton នៅស្ថិតនៅចំណាត់ថ្នាក់កំពូលតារាង ក្រោយឆ្លងកាត់ការប្រណាំងបាន១៤ដំណាក់កាលមក តាមពីក្រោយដោយកីឡាករ Sebastian Vettel នៅលេខ២ និងលេខ៣ កីឡាករ Valtteri Bottas ដដែល។

តារាងចំណាត់ថ្នាក់សរុប:

 

រូបភាព: reddit