គណៈកម្មាធិការជាតិអូឡាំពិកថៃ បានដាក់ក្ដីរំពឹងថាអត្តពលិករបស់ខ្លួននឹងអាចឈ្នះមេដាយមាសរហូតដល់១០៩គ្រឿង ពីការប្រកយតនៅក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ​ SEA Games 2017 នៅប្រទេសម៉ាឡេស៊ី។

ជាមួយនឹងចំនួនអត្តពលិក៨២០នាក់ ចូលរួមលើកីឡាចំនួន៣៩ប្រភេទ ស្មើនឹង៤០៥វិញ្ញាសារកីឡា គណៈកម្មាធិការជាតិអូឡាំពិកថៃបានដាក់គោលដៅថានឹងយកមេដាយនាសអោយបានចំនួន១០៩មេដាយយ៉ាងតិច ក្នុងចំណោមប្រភេទកីឡាទាំង៣៩។

ប៉ុន្តែយ៉ាងណាមិញ អគ្គហិរញ្ញិកនៃគណៈកម្មាធិការជាតិអូឡាំពិកថៃ លោក Thana Chaiprasit បានលើកឡើងថាការឈ្នះមេដាយមាសចំនួន១០៩គ្រឿងនេះ មិនគ្រប់គ្រាន់នៅឡើយទេ អ្វីដែលខ្លួនចង់បានគឺឈ្នះយ៉ាងហោចណាស់១២០មេដាយមាស ដើម្បីរក្សាការប្រកួតប្រជែងជាមួយ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាដើម។

អត្តពលិកថៃចំនួន៨២០នាក់ រួមជាមួយមន្រ្តី និងក្រុមគ្រូបង្វឹកចំនួន៣៩៩នាក់ នឹងចាកចេញទៅកាន់ប្រទេសម៉ាឡេស៊ី រៀងៗខ្លួនជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១២ តទៅ ខណៈការចេញដំណើរលក្ខណៈទ្រងទ្រាយធំនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា ចំថ្ងៃធ្វើពិធីបើកសម្ភោធជាផ្លូវការ ជាមយយនឹងអត្តពលិកចំនួន២៥៩នាក់។

គួររំលឹកថាកាលបីឆ្នាំ ២០១៥ អត្តពលិកថៃធ្វើបានល្ងជាងគេនៅក្នុងចំនៅមប្រទេសចំនួន១១ ដោយឈរនៅលេខ១ ជាមួយនឹងមេដាយសរុបចំនួន ២៤៧ គ្រឿង ក្នុងនោះមេដាយមាស ៩៥ មេដាយប្រាក់ ៨៣ និងមេដាយសំរឹទ្ធ ៦៩៕

 

 

រូបភាព: Getty Image / Suhaimi Abdulah