សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី (FAS) កាលពីថ្ងៃសុក្រ ទី២០ ខែតុលា បានប្រកាសថាក្រុមរបស់ខ្លួន នឹងត្រូវជួបជាមួយ ជម្រើសជាតិលីបង់ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃទី០៩ ខែវិច្ឆិកាខាងមុខនេះ ដើម្បីឈានទៅប្រកួតវគ្គជម្រុះ AFC Asian Cup ទល់នឹងបារ៉ែន នៅថ្ងៃទី១៤ ខែវិច្ឆិកា។
ការប្រកួតរវាងក្រុមទាំងពីរនឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋានជាតិ។
លោក Lim Kia Tong ប្រធាន FAS បានមានប្រសាសន៍ថា៖ «យើងតែងតែនិយាយថាយើងចង់ធ្វើឱ្យកីឡដ្ឋានជាតិក្លាយជាផ្ទះបស់យើង ដូច្នេះយើងសប្បាយចិត្តនឹងការប្រកួតទាំងពីរនេះនៅឯពហុកីឡដ្ឋានជាតិ»។
តាមគម្រោងការប្រកួតរវាង សិង្ហបុរី ជាមួយ លីបង់ នឹងធ្វើឡើងនៅវេលាម៉ោង ៧:៣០ នាទីយប់ ម៉ោងនៅសិង្ហបុរី។
ការប្រកួតនេះសម្រាប់សិង្ហបុរី ជាការប្រកួតត្រៀមពានរង្វាន់ AFC Asain Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ដោយសិង្ហបុរី ត្រូវជួប ប៉ារែន៕