ក្លិបមកពីហ្វីលីពីន Ceres Negros នឹងតំណាងក្រុមមកពីអាស៊ាន ទៅប្រកួតពានរង្វាន់ក្លិបលំដាប់ទី២ប្រចាំទ្វីបអាស៊ី AFC Cup 2017 នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់ បន្ទាប់ពីបានយកឈ្នះគូប្រកួត Home United កាលពីម្សិលមិញ។

ការប្រកួតដែលធ្វើឡើងនៅវេលាម៉ោង ៦:៣០ នាទីល្ងាច ម៉ោងនៅហ្វីលីពីន នាកីឡដ្ឋាន Panaad Park and Stadium បញ្ចប់ទៅដោយ Ceres Negros បានយកឈ្នះ Home United ដោយលទ្ធផល ២ទល់០ សរុបទាំង២ជើង ឈ្នះ ៣ទល់២។

ជ័យជម្នះនេះធ្វើអោយ Ceres Negros គឺជាក្រុមដែលស្ថិតនៅក្នុងតំបន់អាស៊ាន ដែលត្រូវឡើងទៅវគ្គបន្ត ដោយត្រូវជួបក្រុម FC Istiklol របស់តាជីគីស្ថាន នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់ ( Inter-zone play-off semi-finals )។

ទស្សនាវីដេអូហាយឡាយការប្រកួតរវាងក្រុមទាំង២:

ការប្រកួតរវាង Ceres Negros ជាមួយ FC Istiklol គ្រោងនឹងធ្វើឡើងនោថ្ងៃទី២២ ខែសីហា សម្រាប់ជើងទី១ និងជើងទី២ ធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៧៕

 

រូបភាព: Ceresfootball / Home United FC

វីដេអូ: The AFC Hub