ការប្រកួតបាល់ទាត់កម្រិតយុវជនប្រចាំតំបន់អាស៊ាន ( AFF U-18 Championship 2017 ) ដែលធ្វើឡើងនៅទីក្រុងរ៉ងហ្គូន ប្រទេសមីយ៉ាន់ម៉ា នឹងចាប់ផ្ដើមពីថ្ងៃនេះតទៅហើយសម្រាប់វគ្គជម្រុះក្នុងពូលជាមុនសិន។

ពានរង្វាន់ដែលធ្វើឡើងជារៀងរាល់ឆ្នាំនេះ នឹងចាប់ផ្ដើមពីថ្ងៃទី០៤ ខែកញ្ញា នេះរហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានប្រទេសចំនួន១១ចូលរួមប្រកួត រួមមានម្ចាស់ផ្ទះមីយ៉ាន់ម៉ា, ថៃ, កម្ពុជា, វៀតណាម, ម៉ាឡេស៊ី, ទីម័រខាងកើត, សិង្ហបុរី, ឡាវ, ឥណ្ឌូនេស៊ី, ហ្វីលីពីន និងព្រុយណេ។

ក្នុងថ្ងៃបើកឆាកនៃពានរង្វាន់ គឺជាប្រកួតនៅក្នុងពូល A មុន ដោយនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ នេះមានការប្រកួតចំនួន៣គូ ធ្វើឡើងនៅលើទីលាន២ផ្សេងគ្នា រួមមាន U-18 ថៃ បើកឆាកប៉ះ U-18 ទីម័រខាងកើត និងមួយគូទៀតម៉ោងដំណាលគ្នានេះ U-18 ម៉ាឡេស៊ី ប៉ះ U-18 ឡាវ និងគូចុងក្រោយ U-18 កម្ពុជា ប៉ះ U-18 សិង្ហបុរី។

កម្មវិធីប្រកួតពេញលេញ៖

 

បញ្ជាក់ថា ម៉ោងនៅប្រទេសមីយ៉ាន់ម៉ា ដើរយឺតជាងម៉ោងនៅកម្ពុជា ៣០ នាទី បានសេចក្ដីថា ការប្រកួតនៅម៉ោង ១៥:00 ស្មើនឹងម៉ោង ១៥:៣០ ម៉ោងនៅកម្ពុជា៕

 

រូបភាព: goal.com