កីឡាការិនីលើកទម្ងន់ Wandee Kameaim បានក្លាយជាកីឡាករថៃទី១ ដែលឈ្នះមេដាយអូឡាំពិកដ៏ចំលែក ក្រោយពីនាងបានទទួលមេដាយសំរិទ្ធពីកីឡាអូឡាំពិក ( Olympic 2008 ) ឆ្នាំ២០០៨ បន្ទាប់ពីការដកសិទ្ធិពីកីឡាការិនីរូស្ស៊ីម្នាក់ដែលបានរកឃើញថាមានប្រើប្រាស់សារធាតុញៀន។
គណៈកម្មាធិការអូឡាំពិកថៃ កាលពីថ្ងៃពុធបានផ្ដល់មេដាយសំរិទ្ធ ដល់កីឡាការិនីវ័យ៣៩ឆ្នាំ ដែលប្រកួតនៅក្នុងវិញ្ញាសារលើកដុំដែក លើប្រភេទទម្ងន់៥៨គីឡូក្រាម ដែលជាកីឡាការិនីធ្លាប់បានឈ្នះមេដាយសំរឹទ្ធ ពីព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០០៤ នៅក្រុង Athens ផងដែរ។
ជាការពិតដើមឡើយ Wandee ទទួលបានចំណាត់ថ្នាក់លេខ៤ប៉ុណ្ណោះ កាលពីអូឡាំពិក ឆ្នាំ២០០៨ ប៉ុន្តែកីឡាការិនីរុស្ស៊ី Marina Shainova ដែលឈ្នះមេដាយប្រាក់ ត្រូវបានដកហូតដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បន្ទាប់ពីនាងត្រូវបានគេរកឃើញថាបានប្រើប្រាស់សារធាតុហាមឃាត់ដែលត្រូវបានគេហៅថា stanozolol និង turinabol (ប្រកាសនៅឆ្នាំ ២០១៦) ។
ដូច្នេះកីឡាការិនី កូរ៉េខាងជើង O Jong-ae ដែលបានស្ថិតក្នុងចំណាត់ថ្នាក់ទី៣ នោះត្រូវបានមេដាយប្រាក់វិញ ជាមួយនឹង Wandee ទទួលបានមេដាយសំរឹទ្ធនេះ។
Wandee Kameaim នឹងទទួលបានប្រាក់លើកទឹកចិត្ត ៥លានបាត ស្មើនឹង ១៥ម៊ឺនដុល្លារ ពីរដ្ឋាភិបាល។
ថៃ ធ្លាប់មានអត្តពលិកពីរនាក់ដែលបានឈ្នះមេដាយនៅក្នុងអូឡាំពិក២ឆ្នាំជាប់គ្នា។ មួយទៀតគឺ កីឡាការិនី Pimsiri Sirikaew ដែលឈ្នះមេដាយប្រាក់ ទម្ងន់៥៨គីឡូក្រាម ក្នុងឆ្នាំ២០១២ និង ២០១៦៕
រូបភាព: thairath & Tawa page