ការប្រកួតបាល់ទះសម្រាប់ក្លិបប្រចាំទ្វីបអាស៊ី AVC Club Volleyball Championship 2017  ដែលវៀតណាមទទួលសិទ្ធរៀបចំធ្វើជាម្ចាស់ផ្ទះ មកទល់ពេលនេះ វៀតណាមកំពុងត្រៀមប្រកួតដណ្ដើមយកចំនាត់ថ្នាក់លេខ៥ ខណៈថៃត្រៀមដណ្ដើមយកចំណាត់ថ្នាក់លេខ៩ នៃពានរង្វាន់នេះ។

ការប្រកួតដែលចាប់ផ្ដើមពីថ្ងៃទី២៨ ខែ មិថុនា រហូតដល់ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៧ មានក្រុមចំនួន១៣ចូលរួមប្រកួត បានបញ្ចប់វគ្គបែងចែកពូល និងវគ្គជម្រុះហើយ ជាលទ្ធផល ក្រុមបាល់ទះមកពីថៃ (Air Force VC) បាននឹងកំពុងត្រៀមប្រកួតដណ្ដើមយកចំណាត់ថ្នាក់លេខ ៩ ក្រោយពុំមានឱកាសឡើងទៅប្រកួតវគ្គជម្រុះបន្ត ស្របពេលដែលក្រុមមកពីវៀតណាម កំពុងស្ថិតនៅក្នុងការប្រជែងយកចំនាត់ថ្នាក់លេខ ៥ ប៉ុន្តែត្រូវនៅឆ្លងកាត់ប្រកួតជម្រុះជាមុនសិន។

លទ្ធផលរបស់ក្រុមបាល់ទះវៀតណាម និងក្រុមបាល់ទះថៃ:

  • ក្រុមបាល់ទះវៀតណាម:

  • ក្រុមបាល់ទះថៃ:

ក្រុមបាល់ទះមកពីថៃ (Air Force VC) នឹងត្រូវប្រកួតជាមួយ ក្រុមមកពីអូស្ត្រាលី (Canberra Heat) នៅថ្ងៃទី០៥ ខែកក្កដា នេះ ក្រុមដែលឈ្នះនឹងទទួលបានចំណាត់ថ្នាក់លេខ ៩។

ដោយឡែកក្រុមមកពីវៀតណាម នឹងត្រូវជួបក្រុមមកពីចិន Beijing BAIC Motor នៅថ្ងៃនេះដូចគ្នា ក្រុមដែលឈ្នះនឹងឡើងទៅជួបក្រុមឈ្នះរវាង ក្រុមមកពីអ៊ីរ៉ាក និងក្រុមមកពីចិនដីគោក ដើម្បីប្រកួតដណ្ដើមយកចំណាត់ថ្នាក់លេខ៥តែម្ដង៕

 

អត្ថបទ៖ វៀតណាម ទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទះ AVC CLUB VOLLEYBALL CHAMPIONSHIP 2017

 

រូបភាព: vietnamnews.vn