អ្នកចាំទីជម្រើសជាតិថៃ Kawin Thamsatchanan បានផ្ទេរទៅលេងនៅក្លឹបបែលហ្សិក OH Leuven បានសម្រេចកាលពីម្សិលមិញដោយកីឡាកររូបនេះចុះកុងត្រា៥ឆ្នាំ ខណៈតម្លៃនៃការផ្ទេរនិងតម្លៃខ្លួនមិនត្រូវបានបង្ហាញឲ្យដឹងនៅឡើយ។
According to SiamSport football TV, OH Leuven have paid €1.25m to sealed Kawin Thamsatchanan deal from Muangthong United https://t.co/CWh4kHqkEw
— #TLTransferNews 🇹🇭 (@TLeagueTransfer) January 10, 2018
បែបណាក្ដី! តាមការចុះផ្សាយពីកាសែត smmsport បានឲ្យដឹងថា OH Leuven បានចំណាយ១.២៥លានអឺរ៉ូដើម្បីនាំយកអ្នកចាំទីរូបនេះពីក្លឹប Muangthong United ។ តម្លៃខ្លួននេះត្រូវបានគេដឹងថា Kewin Thamsatchanan គឺជាកីឡាករថៃទៅលេងនៅក្រៅប្រទេសមានតម្លៃខ្លួនខ្ពស់ជាងគេបំផុត៕