ក្លិបមកពីសិង្ហបុរី Home United បានយកឈ្នះ ក្លិបមកពីហ្វីលីពីន Ceres Negros នៅល្ងាចថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៧ ម្សិលមិញនេះ ក្នុងការប្រកួតពានរង្វាន់ក្លិបលំដាប់ទី២ប្រចាំទ្វីបអាស៊ី AFC Cup 2017 សម្រាប់ជើងទី១ ដើម្បីរកក្រុមខ្លាំងប្រចាំតំបន់អាស៊ាន។

ការប្រកួតដែលធ្វើឡើងនៅវេលាម៉ោង ៧:៣០ នាទីល្ងាច ម៉ោងនៅសិង្ហបុរី នាកីឡដ្ឋាន Jalan Besar Stadium បញ្ចប់ទៅដោយ Home United យកឈ្នះ Ceres Negros ដោយលទ្ធផល ២ទល់១។

ទស្សនាវីដេអូហាយឡាយ:

ក្រុមទាំង២នឹងត្រូវជួបគ្នាម្ដងទៀតនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ សម្រាប់ការប្រកួតក្នុងជើងទី២ ដែលធ្វើឡើងនៅលើទឹកដីរបស់ក្រុម Ceres Negros វិញម្ដងនាប្រទេសហ្វីលីពីន។

សម្រាប់ការប្រកួតកាត់សេចក្ដីនៅជើងទី២ ក្រុមណាឈ្នះនឹងមានឱកាសឡើងទៅវគ្គបន្ត ដោយត្រូវជួបក្រុម FC Istiklol របស់តាជីគីស្ថាន នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់៕

 

រូបភាព: Home United Football Club