ក្រុមបាល់ទាត់ Hokkaido Consadole Sapporo ដែលជាក្រុមនៃលីគកំពូលជប៉ុន (J-League) គ្រោងនឹងធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយ ក្រុម Muangthong United នៃលីកកំពូលថៃ នៅថ្ងៃទី ២២ ខែ កក្កដា ខាងមុខនេះ។
ការប្រកួត នឹងចាប់ផ្ដើមនៅវេលាម៉ោង ៧ ល្ងាចម៉ោងនៅប្រទេសថៃ តំណាលគ្នាទៅនឹងម៉ោងកម្ពុជា នាកីឡដ្ឋាន SCG Stadium ក្នុងរាជធានីបាងកក។ Muangthong United ដែលប្រមូលផ្ដុំទៅដោយកីឡាករក្នុងក្រុមជម្រើសជាតិថៃ ក៏នឹងមកប្រកួតមិត្តភាពមិត្តភាពអន្តរជាតិ ជាមួយក្រុម Cambodia All Stars ក្នុងខែកក្កដា ផងដែរមុនពេលទទួលក្រុមរបស់ជប៉ុន មួយនេះ។
ការប្រកួតនេះផងដែរ នឹងបានឃើញកីឡាករដែលទើបតែខ្ជីជើងពី Muangthong United គឺកីឡាករ Chanathip Songkrasin ប្រកួតតទល់នឹងក្លិបចាស់របស់ខ្លួនផងដែរ ដែលទើបតែផ្ទេរទៅចូលរួមជាមួយ Sapporo ជាផ្លូវការក្នុងខែនេះ ជាមួយលក្ខខណ្ឌខ្ចីជើង៕
ប្រភព: jleague.jp