ការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍​ ( SEA Games 2017 ) លើវិញ្ញាសារកីឡាបាល់ទាត់ផ្នែកនារី បានរកឃើញម្ចាស់មេដាយមាសហើយ ដោយបានទៅលើ ក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាម ខណៈថៃ បានត្រឹមមេដាយប្រាក់ ទាំងមិនអស់ចិត្ត។

ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញតាំងពីថ្ងៃទី១៥ ខែសីហា មក ដែលមានក្រុមចំនួន៥ចូលរួមប្រកួត ធ្វើការប្រកួតតាមរូបមន្តវិលជុំសន្សំពិន្ទុ ទីបំផុតជ័យជម្នះបានទៅក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាម ដោយយកឈ្នះ ក្រុមបាល់ទាត់ជម្រើសជាតិនារីថៃ លើគ្រាប់បាល់ចំណេញតែប៉ុណ្ណោះ ខណៈពិន្ទុសរុបគឺ១០ពិន្ទុស្មើគ្នា។

ដោយឡែក មីយ៉ាន់ម៉ា គឺជាក្រុមទទួលបានមេដាយសំរឹទ្ធ ខណៈហ្វីលីពីន បានលេខ៤ និងម្ចាស់ផ្ទះម៉ាឡេស៊ី ស្ថិតនៅបាតតារាង។

តារាងចំណាត់ថ្នាក់សរុប និងពេញលេញ:

លទ្ធផលខ្លះៗនៅក្នុងការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍​ លើវិញ្ញាសារកីឡាបាល់ទាត់ផ្នែកនារី:

 

រូបភាព: VFF