រយៈពេលជិត២ខែហើយ បន្ទាប់ពីការបិទការប្រកួតណ្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី២៩ SEA Games 2017 ប្រទេសសិង្ហបុរី បានបន្ថែមមេដាយមាសមួយ បន្ទាប់ពីអ្នកឈ្នះមេដាយមាសដំបូង ត្រូវបានរកឃើញថាជាប់បាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុហាមឃាត់។

សហព័ន្ធកីឡាហែលទឹកម៉ាឡេស៊ី The Amateur Swimming Union of Malaysia (Asum) បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថាកីឡាករ Wendy Ng Yan Yee វ័យ២៤ឆ្នាំ បានបរាជ័យក្នុងការធ្វើតេស្តសារធាតុញៀនក្នុងព្រឹត្តិការណ៍កីឡា SEA Games នៅទីក្រុងគូឡាឡាំពួ កាលពីពេលថ្មីៗនេះ។

គំរូប្រភេទ B របស់នាងក៏បានធ្វើតេស្តវិជ្ជមានចំពោះសារធាតុ Sibutramine ដែលត្រូវបានហាមឃាត់ដែលជាថ្នាំបំបាត់ការឈឺចាប់ដែលត្រូវបានគេរកឃើញជាទូទៅនៅក្នុងថ្នាំបំបាត់ការឈឺចាប់។

នាងនឹងត្រូវបានគេដកហូតមេដាយមាសដែលនាងបានឈ្នះនៅក្នុងការប្រកួតកីឡាមុជទឹក ៣ម៉ែត្រ (ជាមួយមិត្តរួមសញ្ជាតិ Nur Dhabitah Sabri បានមេដាយប្រាក់) ក្នុងកំឡុងពេល SEA Games លើកទី ២៩។

ការដកហូតសិទ្ធិក្នុងព្រឹត្តិការណ៍ចុងក្រោយនេះមានន័យថាកីឡាការិនីសិង្ហបុរី Ashlee Tan និង Fong Kay Yian នឹងទទួលបានមេដាយមាស។

ការធ្វើបែបនេះនឹងធ្វើឱ្យមេដាយមាសរបស់សិង្ហបុរីទទួលបានមេដាយមាសដល់ទៅ៥៨ និងធ្វើឱ្យវៀតណាម ដែលជាប់ចំណាត់ថ្នាក់លេខ៣ នៅលើតារាងមេដាយ ធ្លាក់មកលេខ៤វិញ។

បែបនេះក្ដីជាមួយនឹងការកាត់បន្ថយចំនួនមេដាយមាសនេះ ម៉ាឡេស៊ី នៅតែរក្សាទីតាំងរបស់ខ្លួននៅលើកំពូលមេដាយដដែល។

សម្រាប់កីឡាការិនី Wendy Ng Yan Yee នឹងប្រឈមមុខនឹងការហាមឃាត់អតិបរមា២ឆ្នាំ ដោយភ្នាក់ងារប្រឆាំងគ្រឿងញៀនពិភពលោកទោះបីជាថ្នាំ sibutramine មិនត្រូវបានគេចាត់ទុកថាជាថ្នាំបង្កើនកម្លាំងក៏ដោយ។

ទាំង Asum និងលោក Ng បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះ។

ទោះជាយ៉ាងណាក៏ដោយ Wendy Ng Yan Yee នឹងប្រឈមនឹងសវនាការដែលនឹងកំណត់ពីរយៈពេលនៃការព្យួររបស់នាង៕

 

 

រូបភាព: pepperrr