កីឡាការិនី Ratchanok Intanon បានឧទ្ទិសជ័យជម្នះរបស់នាងទៅកាន់អតីតព្រះមហាក្សត្រ HM King Bhumibol ក្រោយពីនាងបានវាយបកពី ពិន្ទុ ១៦-១៩ ដើម្បីបំបាក់ម្ចាស់ការពារជើងឯក កីឡាការិនីជប៉ុន Akane Yamaguchi ដោយលទ្ធផល ១៤-២១ ២១-១៥ និង២១-១៩ នៅក្នុងព្រឹត្តិការណ៍ Danisa Denmark Open កាលពីថ្ងៃអាទិត្យ។

បន្ទាប់ពីចប់ការប្រកួត Ratchanok បានអង្គុយនៅលើទីលានហើយបានសម្តែងការរលឹកដល់អតីតព្រះមហាក្សត្រ ដោយស្រក់ទឹកភ្នែកដើម្បីគោរពព្រះមហាក្សត្រដែលបានចូលទីវង្គត់ កាលពី ១២ ខែមុន។

«ខ្ញុំចង់ប្រគល់នូវជ័យជម្នះនេះដល់ព្រះមហាក្សត្រដែលបានចូលព្រហទីវង្គត់» ។ Ratchanok និយាយនៅក្នុងការសំភាសន៍នៅលើទីលាន។

នេះគឺជាពានរង្វាន់ Super Series ទី៦ របស់នាង និងពានរង្វាន់ទី៣ របស់នាងដែលបានឈ្នះនៅឆ្នាំនេះបន្ទាប់ពីការប្រកួតបើកឆាកក្នុងកម្មវិធី Thailand Open និង New Zealand Open។

Ratchanok Intanon ក៏ជាកីឡាការិនីថៃទី២ ផងដែរក្នុងការឈ្នះពានរង្វាន់ Denmark Open នេះបន្ទាប់ពីកីឡាករ Tanongsak Saensomboonsuk បានឈ្នះលើវិញ្ញាឯកត្តជនបុរសកាលពីឆ្នាំមុន៕

 

រូបភាព: siamsport