ឈានចូលដល់ថ្ងៃទី១៥ នៃព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាន ហៅកាត់ថា ( SEA Games ) ម្ចាស់ផ្ទះ​ម៉ាឡេស៊ី សម្រេចបានមេដាយមាស១០០គ្រឿងហើយ គិតត្រឹមម៉ោងនេះ។

គិតត្រឹមថ្ងៃទី២៧ ខែសីហា ម្ចាស់ផ្ទះម៉ាឡេស៊ី នៅតែនាំមុខគេដដែលដោយរកមេដាយមាសបានរហូតដល់១០០គ្រឿង ប្រាក់៦៨ និងសំរឹទ្ធ៦៣ សរុប២៣១មេដាយ តាមពីក្រោយដោយថៃ ដែលទើបតែឡើមកលេខ២ ដោយរកបានមេដាយមាសបាន៥៤គ្រឿង ប្រាក់៧១ និងសំរឹទ្ធ៧១ ខណៈវៀតណាម ធ្លាក់មកលេខ៣ និងសិង្ហបុរី ធ្លាក់មកលេខ៤។

យ៉ាងណាមិញ ប្រទេសចំនួន១០ដណ្ដើមបានទាំងអស់រៀងៗខ្លួនហើយ ( មាស ប្រាក់ សំរឹទ្ធ ) នៅឡើយតែទីម័រខាងកើតមួយប៉ុណ្ណោះដែលនៅតែមិនទាន់រកមេដាយបាននៅឡើយសូម្បីតែ១។

មេដាយសរុបគិតត្រឹមថ្ងៃទី១៥:

 

នៅចាំបានថា ម៉ាឡេស៊ី ធ្លាប់បានដាក់គោលដៅថា នឹងយកមេដាយមាសអោយបាន ១១១ គ្រឿងនៅក្នុងព្រឹត្តិការណ៍ដែលខ្លួនធ្វើជាម្ចាស់ផ្ទះនេះ ខណៈតួរលេខ ១១១ មេដាយមាសនេះ គឺជាចំនួនដែលដូចទៅនឹងចំនួនមេដាយមាសដែលម៉ាឡេស៊ី ធ្លាប់បានឈ្នះកាលពីកីឡាស៊ីហ្គេម SEA Games ឆ្នាំ២០០១ ដែលខ្លួនធ្វើជាម្ចាស់ផ្ទះដូចគ្នា ជាលើកដំបូងសម្រាប់ម៉ាឡេស៊ីក្នុងការឈរកំពូលតារាងចាប់តាំងពីព្រឹត្តិការណ៍នេះបង្កើតឡើងនៅឆ្នាំ១៩៥៩មក។

 

ចូលអាន: ម៉ាឡេស៊ី ដាក់គោលដៅឈរនៅលើគេក្នុងព្រឹត្តិការណ៍កីឡា SEA GAMES ក្នុងនាមខ្លួនជាក្រុមម្ចាស់ផ្ទះ

 

រូបភាព: kualalumpur2017