កាលពីល្ងាចថ្ងៃទី២១ ខែសីហា ម្សិលមិញ នៅលើវិញ្ញាសារកីឡាបាល់ទាត់ សម្រាប់ជំនួបទី៣ប្រចាំពូល B ដែលមានប្រកួតចំនួន៣គូ  U-22 វៀតណាម, ថៃ និងឥណ្ឌូនេស៊ី សុទ្ធតែឈ្នះទាំងអស់ និងបន្តបង្កើនពិន្ទុរៀងៗខ្លួន។

ជាលទ្ធផលកាលពីម្សិលមិញនេះ គូប្រកួតដំបូងដែលប្រកួតនៅម៉ោង ៣ រសៀល U-22 ឥណ្ឌូនេស៊ី បានយកឈ្នះ U-22 ទីម័រខាងកើត ដោយលទ្ធផល ១ទល់០ ស្របពេលដែល U-22 ថៃ បានយកឈ្នះ U-22 កម្ពុជា ខណៈ U-22 វៀតណាម ក៏បានឈ្នះ U-22 ហ្វីលីពីន ដូចគ្នា។

លទ្ធផលពីការប្រកួតកាលពីម្សិលមិញ:

ជ័យជម្នះ៣ប្រកួតជាប់គ្នា ធ្វើអោយវៀតណាម បង្កើនការនាំមុខនៅក្នុងពូល ដោយមាន៩ពិន្ទុពេញ ពីការប្រកួតចំនួន៣ប្រកួត ស្របពេលដែលថៃ ជាមួយ ឥណ្ឌូនេស៊ី មាន៧ពិន្ទុតាមពីក្រោយវៀតណាមដូចគ្នា ស្របពេលដែល កម្ពុជា ជាមួយទីម័រខាងកើត អស់ឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

តារាងចំណាត់ថ្នាក់សរុបនៅក្នុងពូល B:

 

រូបភាព: FA Thailand