Muangthong United បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងកីឡដ្ឋាន Supachalasai Stadium ដោយបានប្រកួតឈ្នះក្រុមយក្សម៉ាឡេស៊ី Johor Darul Takzim ក្នុងលទ្ធផល៥ទល់២វគ្គជម្រុះជុំទី២ពានរង្វាន់ AFC Champions League 2018។
៥គ្រាប់របស់ ក្រុមយក្សថៃរកបានដោយ Sarach Yooyen នាទីទី៧ ខ្សែការពារស្លាប Dristan Do នាទី២១ Heberty Fernamdes de Andrade ២គ្រាប់នាទី២៩(Pen) និងនាទី៦៣ ខណៈខ្សែការពារល្បី Theerathon Bunmanthan រកបានមួយគ្រាប់ដែរនៅនាទី៥៦។
ចំណែក២គ្រាប់របស់ក្រុម JDT របស់ម៉ាឡេស៊ីរកបានដោយកីឡាករ Jorge Pereyra Diaz នៅនាទី៩០+២និង នាទី៩០+៥។
ដូច្នេះក្រុម Muangthong United របស់ថៃនឹងត្រូវជួបក្រុមជប៉ុន Kashiwa Reysol នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៨ ក្នុងវគ្គជម្រុះ Play-off ពានរង្វាន់ AFC Champions League៕