ម្ចាស់​ជើងឯក​ Philippine Football League ២០១៧ Ceres-Negro FC នឹង​បើក​ការ​ប្រកួត​ដំបូង​ក្នុង​ពូល​F ទល់​នឹង​ម្ចាស់​ជើង​ឯក​ ​Metfone Cambodian League នៅ​ថ្ងៃ​ទី​១៣​ខែ​កុម្ភៈ​ឆ្នាំ​២០១៨​ក្នុង​កីឡដ្ឋាន Pana-ad And Stadium ក្នងុ​ទី​ក្រុង​ Bacolod City។

ក្រុម​ម្ចាស់​ជើង​ឯក​ហ្វីលីពីន​បាន​យក​ឈ្នះ​Shan United របស់​មីយ៉ាន់ម៉ា​និង​ Brisban Roar របស់​អូស្ត្រាលី​ក្នុង​វគ្គ​ជម្រុះ ​Play-off ជុំ​ដំបូង​ពាន​ AFC Champions League ប៉ុន្តែ​ពួក​គេ​បែប​ជា​ចាញ់​ក្រុម​ Tianjin Quanjian របស់​ចិន​ក្នុង​វគ្គ​ជម្រុះ​Play-off ជុំ​ចុង​ក្រោយ។ តែ​យ៉ាង​ណា​ក្ដី​ពួក​គេ​នៅ​សល់​កៅអី​ពាន ​AFC Cup វគ្គ​ជម្រុះ​ក្នុង​ពូល ​F ដែល​មាន​បឹងកេត Shan United, និង​ក្លឹប​ Home United របស់​សិង្ហបុរី។

និយាយ​ក្នុង​សន្និសីទ​កាសែត​មុន​ការ​ប្រកួត​ គ្រូ​បង្វឹក ​Ceres លោក Risto Vidakovic បាន​ដឹង​ថា​ Ceres-Negro ពេល​នេះ​គឺ​ជា​ក្រុម​ដែល​មាន​ភាគរយ​ខ្ពស់​ជាង​​ក្នុង​ក្រុម​ជា​ច្រើន​នៅ​តំបន់​អាស៊ាន​ដែល​អាច​ឡើង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូល​តំបន់​អាស៊ាន​ក្រោយ​ទទួល​ជោគជ័យ​ម្ដង​ហើយ​កាល​ពី​ឆ្នាំ​មុន។

យើង​បាន​ដឹង​រួច​ទៅ​ហើយ ពី​ព្រោះ​ប្រសិន​បើ​អ្នក​ធ្លាប់​ជោគជ័យ​ អ្នក​គ្រប់​គ្នា​នឹង​ស្គាល់​ពី​អ្នក​​ហើយ​អ្នក​គ្រប់​គ្នា​នឹង​គោរព​អ្នក​កាន់​តែ​ខ្លាំង​។ គ្រប់​ក្រុម​ទាំង​អស់​ដែល​លេង​ទល់​នឹង​យើង​​ពួក​គេ​ត្រូវ​ធ្វើ​ការ​ធ្ងន់​​ ប៉ុន្តែ​យើង​ត្រូវ​ធ្វើ​ការ​ធ្ងន់​ជាង​ពួក​គេ​ទៅ​ទៀត ​ពី​ព្រោះ​អ្វី​ៗ​ដែល​ពួក​យើង​បាន​ធ្វើ​ពី​មុន ​​យើង​ត្រូវ​ធ្វើ​ឲ្យ​បាន​ប្រសើរ​ឡើង​ ។ នេះ​ជា​ការ​ពិត​ដែល​យើង​ជា​ក្រុម​មួយ”

ចំណែក​ខ្សែ​បម្រើ​ Omid Nazari ប្រធាន​ក្រុម​ Ceres បាន​និយាយ​ទប់​សម្ដី​របស់​គ្រូ​បង្វឹក​Vidakovic ហើយ​កីឡាករ​ម្នាក់​បាន​រំពឹង​ថា​ ក្រុម​មក​ពី​កម្ពុជា​នឹង​មាន​តំបន់​ប្រយុទ្ធ​ដ៏​គ្រោះ​ថ្នាក់។

វា​ជា​ពាន ​AFC Cup ។វា​ជា​ការ​ប្រកួត​ដំបូង​ហើយ​អ្នក​រាល់​គ្នា​ពិត​ជា​រំភើប។ វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​មួយ​ដ៏​តឹងតែង​ប៉ុន្តែ​ពួក​យើង​បាន​ត្រៀម​ខ្លួន​រួច​ហើយ”

សូម​បញ្ចាក់​ផង​ដែរ​ថា​ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​៧​និង​៣០​នាទី​យប់​ ខណៈ​ទូរទស្សន៍​BTV នឹង​ធ្វើ​ការ​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​ដ៏​សំខាន់​នេះ៕