កីឡាករទំពាំងស្នងឬស្សី ឥណ្ឌូណេស៊ីអាយុក្រោម១៦ឆ្នាំ ដែលទើបតែរះនៅក្នុងពានរង្វាន់ AFC U-16 Championship 2018 វគ្គជម្រុះ កីឡាករ Rendy Juliansyah នឹងទៅធ្វើតេស្តជាមួយក្លិបអ៊ឺរ៉ុប ពោលគឺក្លិប Almere City FC ដែលជាក្លិបកំបុប្រកបអាជីពនៅលីគទី ២ នៃក្រុមហូឡង់ ។
តាមសេចក្ដីពីសារព័ត៌មានក្នុងប្រទេសឥណ្ឌូនេស៊ី បានអោយដឹងថា Rendy Juliansyah ដែលជាកីឡាករស្នូលនៃក្រុមជម្រើសជាតិឥណ្ឌូនេស៊ី U-16 នឹងចាប់ផ្តើមធ្វើតេស្តជាមួយក្លិបនេះនៅខែមករា ឆ្នាំ២០១៨ខាងមុខនេះ។
Rendy បានអះអាងថាខ្លួនត្រូវបានទាក់ទងដោយក្លិប Almere City FC ចាប់តាំងពីពេលដែលខ្លួននៅប្រកួតជាមួយ U-16 ឥណ្ឌូនេស៊ី ក្នុងការប្រកួតជម្រុះ AFC U-16 Championship 2018 ក្នុងទីក្រុងបាងកក ប្រទេសថៃចាប់ពីថ្ងៃទី ១៦ ខែកញ្ញាដល់ថ្ងៃទី ២៤ ខែកញ្ញា។
«ខ្ញុំត្រូវបានប្រាប់ដោយបងស្រីរបស់ខ្ញុំថាខែមករា [ខ្ញុំ] នឹងចូលរួមធ្វើតេស្តជាមួយ ក្លិប Almere City FC»។ Rendy បានដកស្រង់សម្តីមកពី CNN Indonesia។
Rendy បានអះអាងថាខ្លួនមិនប្រាកដថាតើនឹងឆ្លងកាត់ការធ្វើតេស្តបានប៉ុន្មានទេ។ ទាក់ទងនឹងឱកាសចូលរួមជាមួយ Almere City FC ខ្សែប្រយុទ្ធដែលស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុងវគ្គជម្រុះពានរង្វាន់អាស៊ីអាយុក្រោម១៦ឆ្នាំ រូបនេះ មានការស្ទាក់ស្ទើរក្នុងការធ្វើអត្ថាធិប្បាយជាច្រើន។
«ពេលនេះខ្ញុំចង់ស្វែងយល់ពីបាល់ទាត់ជាលើកដំបូងនៅក្នុងទ្វីបអឺរ៉ុប ប៉ុន្តែប្រសិនបើក្រុមជម្រើសជាតិកោះហៅ ខ្ញុំត្រៀមខ្លួនត្រឡប់មកជួយក្រុមវិញ»។
គួរបញ្ជាក់ថា Almere City គឺជាក្លិបដែលប្រកបអាជីពនៅលីគលំដាប់ទី២របស់ហូឡង់ ឬ Eerste Divisie ក្លិបនេះផងដែរក៏ជាក្លិបដែល ខ្សែប្រយុទ្ធកូនកាត់ ហូឡង់-ឥណ្ឌូនេស៊ី Ezra Walian កំពុងប្រកបអាជីពនៅទីនោះផងដែរ៕
រូបភាព: Bola