កាលពីយប់ថ្ងៃទី០៥ ខែតុលា ម្សិលមិញនេះ មានការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិចំនួន ៣ គូ តែស្មើនឹង៤ក្រុម ដែលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈការប្រកួតបានបញ្ចប់ទៅដោយលទ្ធផលដូចខាងក្រោម។

គូប្រកួតដំបូងគឺជាការជួបគ្នារវាង ក្រុមដែលនៅតំបន់អាស៊ានត្រូវប៉ះគ្នា ជាការប្រកួតរវាងជម្រើសជាតិមីយ៉ាន់ម៉ា ជាមួយ នឹងជម្រើសជាតិថៃ ដែលធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ា ជាលទ្ធផលគឺក្រុមបញ្ចប់ទៅដោយ ថៃ ឈ្នះមីយ៉ាន់ម៉ា ១ទល់៣។

ការប្រកួត១គូទៀតគឺជាការប្រកួតរវាង ក្រុមជម្រើសជាតិឡាវ ជាមួយ ក្រុមជម្រើសកោះហុងកុង ធ្វើឡើងនៅកីឡដ្ឋាន Mongkok Stadium ទីក្រុងហុងកុង ជាលទ្ធផល ឡាវ បានរងបរាជ័យក្រោមស្នាដៃម្ចាស់ផ្ទះហុងកុង រហូតដល់ ៤ទល់០។

ការប្រកួតមួយគូទៀតគឺជាគូចុងក្រោយ ជម្រើសជាតិសិង្ហបុរី ក៏ទទួលរងបរាជ័យផងដែរ ក្រោមថ្វីជើង ជម្រើសជាតិកាតា ដោយលទ្ធផល ៣ទល់១ ខណៈការប្រកួតបានបញ្ចប់រហូតដល់វេលាម៉ោង១យប់។

បន្ទាប់ពីការប្រកួតនេះ ក្រុមនៅតំបន់អាស៊ានចំនួន២ នឹងត្រូវមានភារកិច្ចបន្តដូចជា មីយ៉ាន់ម៉ា ត្រៀមប្រកួតទល់នឹង កៀហ្ស៊ីស៊ីស្ថាន ខណៈ សិង្ហបុរី ត្រូវប្រកួតជាមួយ តូរមីនីស្ថាន ក្នុងពានរង្វាន់ AFC Asain Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយប្រចាំពូលរៀងៗខ្លួន ស្របពេលដែលជម្រើសថៃ ត្រូវបន្តការមិត្តភាពជាមួយ កេនយ៉ា មួយប្រកួតទៀតផងដែរ៕

 

រូបភាព៖ Myanamar Football Federation & ສະຫະພັນບານເຕະແຫ່ງຊາດລາວ Lao Football Federation