ការប្រកួតព្រឹត្តិការណ៍ប្រណាំងរថយន្ដ កម្រិត២ ( FIA Formula 2 Championship 2017 ) បានឈានដល់ដំណាក់កាលទី៨ហើយ ខណៈកីឡាករនៅក្នុងតំបន់អាស៊ានចំនួន៣រូប ស្មើនឹង៣ប្រទេសបានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។
កីឡាករទាំង៣រូបនោះរួមមាន កីឡាករ Alexander Albon មកពីថៃ, កីឡាករ Sean Gelael មកពីឥណ្ឌូនេស៊ី និងកីឡាករ Nabil Jeffri មកពីម៉ាឡេស៊ី ទាំង៣នាក់សុទ្ធសឹងតែជាកីឡាករតំណាងប្រទេសរៀងៗខ្លួន ចូលរួមប្រកួតព្រឹត្តិការណ៍ដែលមាន ប្រទេសចំនួន១៨មកពីជុំវិញពិភពលោកចូលរួម ធ្វើការប្រកួតចំនួន១១ដំណាក់កាល។
– កីឡាករ Alexander Albon មកពីថៃ
– កីឡាករ Sean Gelael មកពីឥណ្ឌូនេស៊ី
– កីឡាករ Nabil Jeffri មកពីម៉ាឡេស៊ី
មកទល់ពេលនេះ ការប្រកួតបានឈានចូលដល់ដំណាក់កាលទី៨ហើយ ដោយកីឡាករទាំង៣ដែលមកពីតំបន់អាស៊ាន នេះកំពុងស្ថិតនៅតាមចំណាត់ថ្នាក់រៀងៗខ្លួន។
ជាលទ្ធផលត្រឹមដំណាក់កាលទី៨នេះ កីឡាករមកពីប្រទេស ម៉ូណាកូ កំពុងឈរនៅលើគេ តាមពីក្រោយដោយកីឡាករចក្រភពអង់គ្លេស លេខ២ និងលេខ៣កីឡាករមកពីអ៊ីតាលី។ ដោយឡែកកីឡាករថៃ ឈរនៅលេខ៩ ស្របពេលដែលកីឡាករ ឥណ្ឌូនេស៊ី កំពុងស្ថិតនៅលេខ២០ និងកីឡាករម៉ាឡេស៊ី ឈរនៅលេខ២៣ ក្នុងចំណោមកីឡាករ២៦នាក់។
តារាងចំណាត់ថ្នាក់សរុបគិតត្រឹមដំណាក់កាលទី៨:
គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ បានចាប់ផ្ដើមតាំងពីខែមេសា ខណៈគ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ខាងមុខនេះ លើទីលានប្រណាំងចំនួន១១៕
រូបភាព: motorsport & alchetron & uk.pressfrom & motopark