ការប្រកួតពានរង្វាន់បាល់ទះស្រ្តីប្រចាំទ្វីបអាស៊ី ( Asian Women’s Volleyball Championship 2017 ) ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន បានបញ្ចប់ទៅដោយក្រុមបាល់ទះជម្រើសជាតិនារីថៃ បានត្រឹមចំណាត់លេខ២។
ការប្រកួតដ៏តាន់តឹងនៅវគ្គផ្ដាច់ព្រ័ត្រ រវាង ក្រុមបាល់ទះជម្រើសជាតិនារីថៃ ជាមួយ ក្រុមបាល់ទះជម្រើសជាតិនារីជប៉ុន ដោយក្រុមបាល់ទះជម្រើសជាតិនារីថៃ នាំមុខដល់ទៅ២សិតមុន ពោលគឺឈ្នះក្នុងសិតទី១ ( ២៦ទល់២៨ ) និងបន្តឈ្នះក្នុងសិទទី២ ( ២០ទល់២៥ ) ប៉ុន្តែ៣សិតដែលនៅសេសសល់ ក្រុមបាល់ទះជម្រើសជាតិនារីជប៉ុន វាយបកយកឈ្នះទាំងអស់ ដោយឈ្នះក្នុងសិតទី៣ ( ២៥ទល់១៦ ) បន្តឈ្នះក្នុងសិតទី៤ ( ២៥ទល់១៦ ) ដដែល និងសិតចុងក្រោយដែលជាសិតកាត់សេចក្ដី ជប៉ុន ឈ្នះដោយលទ្ធផល ( ១៥ទល់៧ ) គ្រងជើងឯកជាផ្លូវការ និងលើកទី៤។
រំលឹកទៅក្រុមនៅក្នុងតំបន់អាស៊ាន២ទៀត ពោលគឺ វៀតណាម ទទួលចំណាត់ថ្នាក់លេខ៥ ក្រោយឈ្នះនៅក្នុងវគ្គដណ្ដើមយកចំណាត់ថ្នាក់ចន្លោះពីលេខ ៥ដល់លេខ៨ ពោលគឺឈ្នះ កាហ្សាស្ថាន និងបន្តឈ្នះចិនតៃប៊ិ នៅព្រឹកមិញផងដែរ។ ដោយឡែកម្ចាស់ផ្ទះហ្វីលីពីន បានត្រឹមចំណាត់ថ្នាក់លេខ៨ ក្រោយចាញ់ចិនតៃប៊ិ កាលពីម្សិលមិញ។
តារាងចំណាត់ថ្នាក់រួម:
គួររំលឹកថា ពានរង្វាន់នេះបានចាប់ផ្ដើមតាំងពីថ្ងៃទី០៩ និងបញ្ចប់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញ នៅលើទីលាន Alonte Sports Arena ជាមួយប្រទេសចំនួន១៤ប្រទេសចូលរួម៕
ចូលអាន: ហ្វីលីពីន ត្រៀមធ្វើម្ចាស់ផ្ទះពានរង្វាន់បាល់ទះស្រ្តីទ្វីបអាស៊ី ដែលមានថៃ និងវៀតណាម ចូលរួមប្រកួតផងដែរ
រូបភាព: asianvolleyball