ការប្រកួតបាល់ទះសម្រាប់ក្លិបប្រចាំទ្វីបអាស៊ី AVC Club Volleyball Championship 2017  ដែលវៀតណាមទទួលសិទ្ធរៀបចំធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ការប្រកួតជាផ្លូវការហើយ ដោយក្រុមរបស់វៀតណាមទទួលបានចំណាត់ថ្នាក់លេខ៨ និងក្រុមរបស់ថៃទទួលបានចំណាត់ថ្នាក់លេខ៩ នៃពានរង្វាន់នេះ។

ការប្រកួតដែលចាប់ផ្ដើមពីថ្ងៃទី២៨ ខែ មិថុនា និងបានបញ្ចប់កាលពីម្សិលមិញនេះ ឃើញថា ម្ចាស់ផ្ទះវៀតណាម ទទួលបានចំណាត់ថ្នាក់លេខ៨ ក្រោយប្រកួតចាញ់នៅក្នុវគ្គដណ្ដើមចំណាត់ថ្នាក់លេខ៥ ក្រោមស្នាដៃ ក្រុមរបស់ចិន Beijing BAIC Motor និងបន្តចាញ់ក្រុមមកពីចិនដីគោក Taichung Bank ក្នុងវគ្គដណ្ដើមយកលេខ៧ ដូច្នេះក្រុមរបស់វៀតណាមទទួលបានចំណាត់ថ្នាក់៨នៅក្នុងពានរង្វាន់នេះ។

លទ្ធផលរបស់ក្រុមវៀតណាម:

ដោយឡែកក្រុមរបស់ថៃ (Air Force VC) បានយកឈ្នះ ក្រុមមកពីអូស្ត្រាលី (Canberra Heat) ដោយលទ្ធផលដាច់ ៣សិតទល់០ និងទទួលបានចំណាត់ថ្នាក់លេខ៩។

លទ្ធផលរបស់ក្រុមថៃ  (Air Force VC):

ងាកមកក្រុមជើងឯកវិញ ម្ចាស់ជើងឯកនៃពានរង្វាន់នេះគឺបានទៅក្រុមមកពីប្រទេសអ៊ីរ៉ង ក្លិប Sarmayeh Bank Tehran ក្រោយយកឈ្នះក្រុមមកពីជប៉ុន Toyoda Gosei Trefuerza ដោយលទ្ធផល ៣សិតទល់០

លទ្ធផលសរុបមានដូចតទៅ:

 

គួរបញ្ជាក់ថា ការប្រកួតបាល់ទះសម្រាប់ក្លិបប្រចាំទ្វីបអាស៊ី AVC Club Volleyball Championship 2017  ដែលវៀតណាមទទួលសិទ្ធរៀបចំធ្វើជាម្ចាស់ផ្ទះ មានក្រុមចំនួន១៣ចូលរួមប្រកួតប្រជែង ក្រុមជើងឯកនឹងមានកៅអីដើម្បីទៅប្រកួតកម្រិតក្លិបមកពីជុំវិញពិភពលោក FIVB Volleyball Men’s Club World Championship ដែលគ្រោងនឹងធ្វើនៅប្រទេសប៉ូឡូញ នាខែធ្នូខាងមុខនេះ៕

 

អានអត្ថបទ: ការប្រកួតបាល់ទះក្លិបប្រចាំទ្វីបអាស៊ី (AVC 2017) ម្ចាស់ផ្ទះវៀតណាមនៅមានឱកាសដណ្ដើមយកលេខ៥ ខណៈថៃត្រៀមដណ្ដើមយកលេខ៩

 

រូបភាព: vietnamnews