ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ឈុតធំ នឹងធ្វើការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិ ជាមួយក្រុមបាល់ទាត់ជម្រើសកោះម៉ាកាវ នាល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នេះ ស្របពេលដែលនេះជាការប្រកួតទី២ត្រឹមរយៈពេល៣ថ្ងៃ។

ការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំនេះ នឹងធ្វើឡើងនៅលើកីឡដ្ឋាន Estádio Campo Desportivo Stadium នាកោះម៉ាកាវ ខណៈការប្រកួតនឹងចាប់ផ្ដើមនៅវេលាម៉ោង ៥:០០ នាទីល្ងាច ម៉ោងនៅកម្ពុជា។

គួររំលឹកថា៣ថ្ងៃមុន ម៉ាឡេស៊ី ទើបតែប្រកួតចាញ់ ស៊ីរី ១ទល់២ ក្នុងជំនួបមិត្តភាពនេះដូចគ្នា នាប្រទេសម៉ាឡេស៊ីផ្ទាល់តែម្ដង។

ក្រុមទាំង២ក៏ធ្លាប់ជួបគ្នាម្ដងរួចមកហើយកាលពីឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ដូចគ្នា ជាលទ្ធផល ម៉ាឡេស៊ី បានត្រឹមស្មើ ០ទល់០។

ការប្រកួតនេះសម្រាប់ក្រុមទាំងអាចនិយាយបានថា ជាការប្រកួតត្រៀមពានរង្វាន់ AFC Asain Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយ ដែលនឹងធ្វើឡើងនៅដើមខែកញ្ញាខាងមុខនេះ ដោយម៉ាឡេស៊ី ត្រូវជួប កោះហុងកុង ស្របពេលដែលម៉ាកាវ ត្រូវជួបប្រកួតជាមួយ ឥណ្ឌា៕

 

រូបភាព: sports247