ក្លិបមកពីហ្វីលីពីន Ceres Negros ដែលជាក្រុមមកពីអាស៊ាន ប្រកួតពានរង្វាន់ក្លិបលំដាប់ទី២ប្រចាំទ្វីបអាស៊ី AFC Cup 2017 នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់ បានរងបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើងម្ចាស់ផ្ទះ FC Istiklol របស់តាជីគីស្ថាន សម្រាប់ការប្រកួតនៅក្នុងជើងទី១។

ការប្រកួតដែលធ្វើឡើងនៅវេលាម៉ោង ៧:៣០ នាទីល្ងាច ម៉ោងនៅប្រទេសតាជីគីស្ថាន ( ត្រូវនឹងម៉ោង ៩យប់នៅកម្ពុជា ) នាកីឡដ្ឋាន Hisor Central Stadium បាន បញ្ចប់ទៅដោយ Ceres Negros ចាញ់ម្ចាស់ផ្ទះ FC Istiklol ដោយលទ្ធផល ៤ទល់០ ដោយ៤គ្រាប់របស់ FC Istiklol រកបាននៅវគ្គទី១ ចំនួន២គ្រាប់ និងនៅក្នុងវគ្គទី២ ចំនួន២គ្រាប់ផងដែរ។

បរាជ័យនេះនឹងធ្វើអោយ Ceres Negros ត្រូវធ្វើការកាន់តែធ្ងន់ ពេលជួបក្រុម FC Istiklol របស់តាជីគីស្ថាន នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់ ( Inter-zone play-off semi-finals ) ជើងទី២នាខែក្រោយនេះ។

ទស្សនាវីដេអូហាយឡាយការប្រកួតរវាងក្រុមទាំង២:

 

បញ្ជាក់ថា ការប្រកួតរវាង Ceres Negros ជាមួយ FC Istiklol នៅជើងទី២ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៧៕

 

រូបភាព: AFC Cup

វីដេអូ: The AFC Hub