ម្ចាស់ផ្ទះម៉ាឡេស៊ី បានឈានសម្រេចដល់លើសគោលដៅ ១១១ មេដាយមាសហើយ បើគិតត្រឹមថ្ងៃទី២៩ ខែសីហា ដែលជាថ្ងៃទី១៦ នៃព្រឹត្តិការណ៍កីឡា SEA Games 2017 នេះ ទាំងមានមតិរិះគន់ឥតឈប់ឈរ។

តាំងពីយប់ថ្ងៃទី២៨ ខែសីហា ម៉ាឡេស៊ី បានសម្រេចគោលដៅរបស់ខ្លួន ១១១ មេដាយមាស ដែលជាគោលដៅមុនព្រឹត្តិការណ៍នេះមកដល់ ខណៈនៅព្រឹកនេះ ក្រុមម្ចាស់ផ្ទះបានសម្រេចដល់ ១១៦មេដាយមាស ប្រាក់៧៩ និងសំរឹទ្ធ៧៤ សរុប២៦៩មេដាយ តាមពីក្រោយដោយថៃ ឈរនៅលេខ២ដដែល ដោយរកបានមេដាយមាសបាន៦១គ្រឿង ប្រាក់៧៥ និងសំរឹទ្ធ៧៩ ខណៈវៀតណាម លេខ៣ និងសិង្ហបុរី លេខ៤ ដដែល។

យ៉ាងណាមិញ ជាមួយនឹងការឈ្នះមេដាយមាសរហូតដល់១១៦គ្រឿងនេះ ម្ចាស់ផ្ទះម៉ាឡេស៊ី ត្រូវបានរងការមិនពេញចិត្តចំពោះអត្តពលិកនៃប្រទេសដទៃទៀត ជុំវិញការកាត់សេចក្ដីមិនត្រឹមត្រូវ ទោះបីជាយ៉ាងណាក៏ដោយនេះគឺជាការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល។

មេដាយសរុបគិតត្រឹមថ្ងៃទី១៦:

បញ្ជាក់ថា ការប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡា SEA Games លើកទី២៩នេះ បានឈានចូលដល់ថ្ងៃទី១៦ និងឈានទៅបញ្ចប់នៅថ្ងៃស្អែកនេះហើយ ខណៈប្រទេសទាំង១១បានកាន់មេដាយគ្រប់គ្នារៀងៗខ្លួន ទាំងមាស ប្រាក់ និងសំរឹទ្ធ តែមានតែ ព្រុយណេ និងទីម័រខាងកើត ប៉ុណ្ណោះដែលមិនទាន់បានស្គាល់ជាតិមេដាយមាសនៅឡើយ៕

 

រូបភាព: kualalumpur2017